3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

អគ្គនាយក

Saturday, October 7, 2023

ប្រវត្តិសង្ខេប

ឯកឧត្ដម គង់ ពុទ្ធិការ កើតនៅឆ្នាំ១៩៨០។ ឯកឧត្ដម បានទទួលបរិញ្ញាប័ត្រគ្រប់គ្រង ពីវិទ្យាស្ថានជាតិគ្រប់គ្រង នៅឆ្នាំ២០០១ និងទទួលបាន​បរិញ្ញាប័ត្រអប់រំ​ភាសា​អង់គ្លេស ពីវិទ្យាស្ថាន​ភាសាបរទេស នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅឆ្នាំ២០០២។ នៅឆ្នាំ២០០៧ ឯកឧត្ដម បានទទួលបរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ សហប្រតិបត្តិការអន្តរជាតិ ពី​​សាកល​វិទ្យាល័យ Ritsumeikan Asia Pacific ប្រទេសជប៉ុន។

នៅឆ្នាំ២០០៣ ឯកឧត្ដម បានចាប់ផ្តើមការងារជាមន្ត្រីរាជការ​នៅអាជ្ញាធរជាតិទេសចរណ៍ និងក្រោយមកនៅ​នាយកដ្ឋាន​បុគ្គលិក នៃទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។ នៅឆ្នាំ២០០៨ ឯកឧត្ដម បានទទួលភារកិច្ចនៅក្នុងក្រុមការងារ​ពិសេស​ថ្នាក់​ជាតិ​តំបន់​ប្រាសាទព្រះវិហារ នៃទីស្ដីការគណៈ​រដ្ឋមន្ត្រី ផ្តោតលើបេសកកម្មរៀបចំកិច្ចការអភិវឌ្ឍន៍ និងអភិរក្សនៅរមណីយដ្ឋានប្រាសាទ​ព្រះវិហារ។ នៅឆ្នាំ២០១២ ឯកឧត្ដម ត្រូវបានតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍តំបន់ប្រាសាទ​ព្រះវិហារ ហើយនៅឆ្នាំ២០១៥ ឯកឧត្ដម ក៏ត្រូវបានតែងតាំង​ជា​ អគ្គនាយកនៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ទទួលបន្ទុកដឹកនាំកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋាន ប្រាសាទកោះកេរ។ នៅឆ្នាំ២០១៩ ឯកឧត្តម បានដឹកនាំ​ការងាររៀបចំឯកសារស្នើសុំចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលត្រូវបានចុះបញ្ជីនៅខែ​កញ្ញា ឆ្នាំ២០២៣។