កាកសំណល់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ទាមទារឲ្យមានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងតំបន់ជុំវិញ។ តំបន់ស្នូល និងតំបន់ទ្រនាប់របស់រមណីយដ្ឋានប្រាសាទកោះកេរ ជាតំបន់អទិភាពសម្រាប់ការងារថែទាំបរិស្ថាន។
គោលបំណងការគ្រប់គ្រងបរិស្ថាន គឺដើម្បីគ្រប់គ្រងកាកសំណល់ និងអនាម័យបរិស្ថាននៅតាមតំបន់សំខាន់ៗក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
ជាលទ្ធផល នៅឆ្នាំ២០១៩ រណ្តៅសំរាមទំហំ១៥ម×៥០ម×២ម ត្រូវបានរៀបចំឡើងនៅទីតាំង ក្នុងតំបន់ការពារទី២នៃរមណីយដ្ឋានប្រាសាទកោះកេរ។ នៅឆ្នាំ២០២ អាជ្ញាធរជាតិព្រះវិហារទទួល ឡដុតសំរាមចំនួន០១ពីក្រសួងបរិស្ថាន ដែលមានសមត្ថភាពដុតសំរាមបាន១តោនក្នុង១ថ្ងៃ។ ដូចនេះ សំរាមប្លាស្ទិចបានយកទៅដុតក្នុងឡដុតសំរាមនេះ។ ដោយឡែក ការប្រមូលសំរាមប្លាស្ទិចតាមបរិវេណប្រាសាទនានា តាមដងផ្លូវ និងផ្លូវវង់ទស្សនា គឺធ្វើឡើង៣ដងក្នុង១ខែ។ ការកាត់សម្អាតស្មៅតាមបរិវេណប្រាសាទនានា និងទីតាំងផ្សេងៗចំនួន៣៧ កន្លែង លើផ្ទៃដីទំហំ១២,០១៦ហិកតា និងបោសសំរាមលើផ្ទៃដីទំហំ៦៥,៧៨ហិកតាបានអនុវត្ដជាប្រចាំ។ ក្រៅពីនេះការផ្សព្វផ្សាយអំពីការគ្រប់គ្រងកាកសំណល់ និងយុទ្ធនាការប្រមូលសំរាមជាមួយ សហគមន៍ត្រូវបានធ្វើឡើង៣ដងក្នុង១ឆ្នាំ ដើម្បីឥ្យប្រជាជនយល់ដឹងពីផលប៉ះពាល់ពីសំរាមប្លាស្ទិចដល់ សុខភាព និងបរិស្ថាន។