3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Environmental management at Koh Ker Site

Environmental management at Koh Ker Site

Thursday, October 26, 2023

Environmental management at Koh Ker Site

កាកសំណល់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ទាមទារឲ្យមានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងតំបន់ជុំវិញ។ តំបន់ស្នូល និងតំបន់ទ្រនាប់របស់រមណីយដ្ឋានប្រាសាទកោះកេរ ជាតំបន់អទិភាពសម្រាប់ការងារថែទាំបរិស្ថាន។

គោលបំណងការគ្រប់គ្រងបរិស្ថាន គឺដើម្បីគ្រប់គ្រងកាកសំណល់ និងអនាម័យបរិស្ថាននៅតាមតំបន់សំខាន់ៗក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ជាលទ្ធផល នៅឆ្នាំ២០១៩ រណ្តៅសំរាមទំហំ១៥ម×៥០ម×២ម ត្រូវបានរៀប​ចំឡើងនៅទីតាំង ក្នុងតំបន់ការពារទី២​នៃរមណីយដ្ឋាន​ប្រាសាទ​កោះកេរ។ នៅឆ្នាំ​២០២ អាជ្ញាធរជាតិព្រះវិហារទទួល ឡដុតសំរាមចំនួន០១​ពីក្រសួងបរិស្ថាន ​ដែល​មាន​សមត្ថភាព​​​​​​ដុតសំរាមបាន១តោនក្នុង១ថ្ងៃ។ ដូចនេះ សំរាមប្លាស្ទិចបានយកទៅដុត​ក្នុង​ឡដុត​សំរាម​​នេះ។ ដោយឡែក ការប្រមូលសំរាមប្លាស្ទិចតាមបរិវេណប្រាសាទនានា តាមដងផ្លូវ និងផ្លូវវង់ទស្សនា គឺធ្វើឡើង​៣​​ដង​ក្នុង​១ខែ។ ការកាត់សម្អាតស្មៅតាមបរិវេណប្រាសាទនានា និង​ទីតាំងផ្សេងៗចំនួន៣៧ កន្លែង លើ​ផ្ទៃដី​ទំហំ​១២,០១៦ហិកតា និងបោសសំរាមលើផ្ទៃដីទំហំ៦៥,៧៨ហិកតាបានអនុវត្ដជាប្រចាំ។ ក្រៅពីនេះការផ្សព្វផ្សាយអំពីការគ្រប់គ្រងកាកសំណល់ និង​យុទ្ធនា​ការប្រមូល​សំរាម​ជាមួយ សហគមន៍​ត្រូវបាន​ធ្វើ​ឡើង​៣ដងក្នុង​១ឆ្នាំ ដើម្បីឥ្យប្រជាជនយល់ដឹងពី​ផលប៉ះពាល់​ពីសំរាម​ប្លាស្ទិច​ដល់ សុខភាព និងបរិស្ថាន។


Forest research at Preah V ...

រមណីយដ្ឋានប្រាសាទព្រះវិ ...

Thursday, October 26, 2023

plant nursery at Preah Vih ...

ថ្នាលបណ្ដុះកូនឈើដើរតួយ៉ ...

Thursday, October 26, 2023

Replanting trees at Preah ...

ព្រៃឈើបានផ្តល់នូវគុណតម្ ...

Thursday, October 26, 2023

Tree risk management and a ...

ដើមឈើធំៗដែលដុះតាមប្រាសា ...

Thursday, October 26, 2023