3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Forest research at Koh Ker Site

Forest research at Koh Ker Site

Thursday, October 26, 2023

Forest research at Koh Ker Site

រមណីយដ្ឋានប្រាសាទកោះកេរ គ្របដណ្តប់ដោយព្រៃល្បោះ ដែលតំណាងឲ្យស្ថានប្រព័ន្ធព្រៃស្ងួតនៅភាគឧត្តរប្រទេសកម្ពុជា។​ ក្រៅពីនេះរមណីយដ្ឋាននេះក៏មានប្រភេទព្រៃផ្សេងៗទៀតដែលដុះជាដុំៗដូចជា ព្រៃតាមមាត់ទឹក ព្រៃឬស្សី និងវាលស្មៅ។

គោលបំណងការសិក្សាព្រៃឈើ គឺដើម្បីកំណត់អត្តសញ្ញាណ និងចងក្រងប្រភេទឈើដែលមានក្នុងតំបន់រមណីយដ្ឋាន ដងស៊ីតេឈើតាមប្រភេទព្រៃ និងរៀបផែនការដាំស្ដារព្រៃឈើឡើងវិញ។

ជាលទ្ធផល បញ្ជីឈ្មោះរុក្ខជាតិចំនួន ២០៦ប្រភេទ បានកត់ត្រាក្នុងប្រព័ន្ធទិន្នន័យរុក្ខជាតិ និង​ស្លាក​ឈ្មោះ​​ដើម​ឈើ​ចំនួន​៥៦ស្លាក ត្រូវបាន​ដាក់​នៅ​តាម​ប្រាសាទ​ចំនួន៦ និង​អណ្តូង​ព្រេង ដើម្បី​ឲ្យភ្ញៀវ​ទេសចរស្គាល់ឈ្មោះរុក្ខជាតិ​ក្នុង​តំបន់។ ការស្រាវជ្រាវពីដង់ស៊ីតេឈើធម្មជាតិ បង្ហាញថា ក្នុងព្រៃល្បោះលប់​ជាមធ្យមក្នុងមួយហិកតា មានដើមឈើអង្កត់​ផ្ចិត​​ចាប់ពី១០សមឡើងទៅ មានចំនួន៣៨៧ដើម និង​កូន​ឈើ ​ចំនួន៧១២៥ដើម​ និង​ព្រៃល្បោះចម្រុះមានដើមឈើ ​ចំនួន៣៨២​ដើម និងកូនឈើចំនួន ៥៧៥០ដើម​។


Forest research at Preah V ...

រមណីយដ្ឋានប្រាសាទព្រះវិ ...

Thursday, October 26, 2023

plant nursery at Preah Vih ...

ថ្នាលបណ្ដុះកូនឈើដើរតួយ៉ ...

Thursday, October 26, 2023

Replanting trees at Preah ...

ព្រៃឈើបានផ្តល់នូវគុណតម្ ...

Thursday, October 26, 2023

Tree risk management and a ...

ដើមឈើធំៗដែលដុះតាមប្រាសា ...

Thursday, October 26, 2023