3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Participation in promoting water use in Preah Vihear

ការចូលរួមលើកកម្ពស់ការប្រើប្រាស់ទឹកនៅសហគមន៍ព្រះវិហារ

Sunday, December 3, 2023

ការចូលរួមលើកកម្ពស់ការប្រើប្រាស់ទឹកនៅសហគមន៍ព្រះវិហារ

ទឹកជាប្រភពសំខាន់សម្រាប់ជីវិតមនុស្ស និងសត្វ ដែលត្រូវការចាំបាច់ប្រចាំថ្ងៃ។ ក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារ បានចូលចំណែកផ្តល់អណ្តូងស្នប់ដល់គ្រួសារប្រជាពលរដ្ឋ​ក្រីក្រ ដែលកំពុងរស់នៅក្នុងភូមិទាំង៧ ឃុំស្រអែម។

គោលបំណងដើម្បីរួមចំណែកលើកស្ទួយការប្រើប្រាស់ទឹករបស់សហគមន៍ប្រចាំថ្ងៃផង និងសម្រាប់វិស័យកសិកម្មផង ក្រុមការងារបានជួសជុលអណ្តូងស្នប់នៅឃុំស្រអែម ដែលខូចឲ្យមានដំណើការឡើងវិញ ដើម្បីបន្តអាយុ​កាល ការប្រើប្រាស់អណ្តូងបានយូរអង្វែងតទៅមុខទៀត។

លទ្ធផលទទួលបានពីការចូលរួមលើកកម្ពស់សុវត្ថិភាពទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងសហគមន៍គឺ អាជ្ញាធរជាតិព្រះវិហារផ្តល់អណ្តូងស្នប់ដល់ប្រជាជនក្រីក្រចំនួន៩៦ និងបានជួសជុលអណ្តូងស្នប់ចំនួន៥០។ ជាពិសេស បាន​សហការជាមួយដៃគូអភិវឌ្ឍន៍ ជីកស្រះទឹកសហគមន៍ចំនួន៣ ដែល​មានទំហំ៤០ម៉ែត្រ x ៥០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ដោយបានបំពាក់នូវប្រព័ន្ធសូឡាបូមទឹក និងប្រព័ន្ធចែកចាយ​ទឹកដល់ផ្ទះកសិករចំនួន២១គ្រួសារក្នុងភូមិធម្មជាតិតេជោ ហ៊ុន សែន។ លើសពីនេះ ក្រុមការងារបានជីកស្រះទឹកសហគមន៍នៅលើភ្នំ ក្នុងភូមិបុស្សស្បូវចំនួន១ស្រះ ដែលមានទំហំ៧០ម៉ែត្រ x ៥០ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដើម្បីប្រជាជនមានទឹកប្រើប្រាស់ប្រចាំថ្ងៃនៅរដូវប្រាំង។


ការចូលរួមលើកកម្ពស់សុវត្ថិភ ...

ដោយបានចូលរួមពីដៃគូអភិវឌ ...

Thursday, October 26, 2023

ការលើកកម្ពស់វិស័យកសិកម្ម(ប ...

ក្រុមការងារសហគមន៍របស់អា ...

Thursday, October 26, 2023

ការចូលរួមលើកកម្ពស់វិស័យអប់ ...

វិស័យអប់រំជាវិស័យសំខាន់ ...

Friday, October 27, 2023

សួនបន្លែសរីរាង្គភូមិធម្មជា ...

ដើម្បីពង្រីកវិសាលភាព និ ...

Friday, October 27, 2023