3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Participation in the promotion of education and agricultural techniques in the community of Koh Ker

ការចូលរួមលើកកម្ពស់វិស័យអប់រំ និងបច្ចេកទេសកសិកម្មនៅសហគមន៍កោះកេរ

Sunday, December 3, 2023

ការចូលរួមលើកកម្ពស់វិស័យអប់រំ និងបច្ចេកទេសកសិកម្មនៅសហគមន៍កោះកេរ

ការលើកកម្ពស់វិស័យអប់រំ ត្រូវដាក់ចូលជាកម្មវិធីផែនការអត្ថិភាពចម្បងមួយនៃគោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ចំណេះដឹង និងបង្កើន​ធនធានមនុស្សដើម្បី​អភិឌ្ឍន៍ជាតិទៅថ្ងៃខាងមុខ។ តាមរយៈយន្តការនេះ អាជ្ញាធរជាតិ​ព្រះវិហារបាន​ចូលរួមចែករំលែកការបណ្តុះ​បណ្តាល និងកម្មវិធី​មួយចំនួនដូចជា កម្មវិធីបំប៉ន់ភាសាអង់គ្លេសតាមសាលា កម្មវិធីផ្តល់បច្ចេកទេសកសិកម្ម និងកម្មវិធីរៀបចំសួនបំណិនជីវិតនៅតាមសាលារៀនក្នុងសហគមន៍នៅរមណីយដ្ឋានប្រាសាទកោះកេរ។​

គោលបំណងសំខាន់គឺ (១) ចូលរួមបណ្តុះបណ្តាលបន្ថែម​លើ​ជំនាញភាសាអង់គ្លេសដល់សិស្សានុសិស្សនៅតាមសាលា និងរៀបចំសួនបំណិនជីវិត​របស់​ពួកគាត់តាមរយៈការដាំដុះដំណាំបន្លែបង្ការប្រចាំថ្ងៃដោយផ្ទាល់ និង(២) ចុះផ្សព្វ​ផ្សាយ ចែកពូជ និងបណ្តុះបណ្តាល​បច្ចេកទេសកសិកម្មដល់គ្រួសារបងប្អូនកសិករនៅក្នុងសហគមន៍ ។

លទ្ធផលទទួលបានអនុវត្តកន្លងមកតាំងពីឆ្នាំ២០១៦ មកទល់ឆ្នាំ២០២២​ មានដូចតទៅ៖ (១) បានបង្រៀនបំប៉នបន្ថែមភាសាអង់គ្លេសដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពីរកន្លែងក្នុងភូមិកោះកេរ​ និងភូមិរំចេកបាន ៤ថ្នាក់ ដែលមានសិស្សសរុប ១៩០នាក់ (២) បានផ្តល់បច្ចេកទេសកសិកម្មដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាទាំងពីរខាងលើបានចំនួន១២លើក (៣) បានរៀបចំសួនបំណិនជីវិតតាមសាលាទាំងពីរខាងលើ ដែលក្នុងនោះបានចូលរួមធ្វើរបងព័ទ្ធជុំវិញសួនប្រវែង១៥០០ម៉ែត្រ ដំឡើងស៊ីទែនទឹកចំនួន២ តប្រព័ន្ធបណ្តាញទុយោទឹកទៅក្នុងសួនដំណាំ ដំឡើងផ្ទាំងសូឡា និងម៉ូទ័របូមទឹកចំនួន១ឈុត និងចែកសម្ភារៈកសិកម្មផ្សេងៗដូចជា ធុងស្រោចដំណាំ ត្រេជ័របណ្តុះកូនបន្លែ និងគ្រាប់ពូជបន្លែចម្រុះជាដើមជូនដល់សាលា។


ការចូលរួមលើកកម្ពស់សុវត្ថិភ ...

ដោយបានចូលរួមពីដៃគូអភិវឌ ...

Thursday, October 26, 2023

ការលើកកម្ពស់វិស័យកសិកម្ម(ប ...

ក្រុមការងារសហគមន៍របស់អា ...

Thursday, October 26, 2023

ការចូលរួមលើកកម្ពស់វិស័យអប់ ...

វិស័យអប់រំជាវិស័យសំខាន់ ...

Friday, October 27, 2023

សួនបន្លែសរីរាង្គភូមិធម្មជា ...

ដើម្បីពង្រីកវិសាលភាព និ ...

Friday, October 27, 2023