3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Preservation and support of Prasat Prang

Preservation and support of Prasat Prang

Thursday, October 26, 2023

Preservation and support of Prasat Prang

ប្រាសាទធំជាប្រាសាទសំខាន់ជាងគេនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ មានកម្ពស់៣៥ ម៉ែត្រ និងមាន៧ថ្នាក់បែរមុខទៅទិសខាងកើតឆៀងខាងជើងប្រមាណ១៤អង្សារ។ បច្ចុប្បន្នប្រាសាទនេះ មានចំនុចហានិភ័យជាច្រើន ដែលតម្រូវឲ្យមានការសិក្សា និងអភិរក្សបន្ទាន់។​ ជណ្តើរខាងកើតប្រាសាទ នេះកំពុងរងនូវការខូចខាតខ្លាំង ដោយសារមានការរលុះថ្មចេញពីទីតាំងដើម ដោយកត្តាមនុស្សនៅ សម័យសង្គ្រាម និងដោយកត្តាធម្មជាតិ។ ដើម្បីទប់ស្កាត់ការដួលរលំបន្តទៀត​ក្រុម ការងារបានលើក គម្រោងអភិរក្សបន្ទាន់នៅឆ្នាំ២០២០។ លើសពីនោះ  ដើម្បីលើកផែនការជួសជុល ទៅថ្ងៃអនាគតត្រូវមាន ប្លង់ស្ថាបត្យកម្ម ដើម្បីវិភាគពីទំហំនៃការខូចខាត និងសិក្សាអំពីតម្រូវការចាំបាច់បរិមាណថ្មដែលត្រូវយក មកជួសជុល។

គោលបំណងនៃរៀបចំឯកសារអំពីស្ថានភាពប្រាសាទគឺដើម្បីអភិរក្សទល់ទ្របន្ទាន់នៅផ្នែកខ្លះនៃជណ្តើរបុរាណ ស្រង់ប្លង់ស្ថាបត្យកម្មទាំង៥ទិសនៃប្រាសាទប្រាង្គ រៀបចំចងក្រងឯកសារថ្មរលំ និង រំកិលថ្មរលំដាក់ទីតាំងមានសុវត្ថភាព និងធ្វើកំណាយស្រាវជ្រាវលើរចនាសម្ព័ន្ធគ្រឹះដែលមាននៅខាង មុខប្រាសាទប្រាង្គ។

លទ្ធផលការងារក្រោមកិច្ចសហប្រតិបត្តិការរវាងមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ និង អាជ្ញាធរជាតិអប្សរាគឺបានទល់ទ្របន្ទាន់ចំនួន៥ទីតាំងនៅជណ្តើរបុរាណ (ពីថ្នាក់ទី១ ដល់ទី៥) ស្រង់ប្លង់ ស្ថាបត្យកម្មទាំង៥ទិសរួចរាល់ ចងក្រងផែនទីថ្មរលំនៅទីតាំងដើម និងផែនទីទីតាំងថ្មីសម្រាប់ដាក់ថ្មឲ្យ មានសុវត្ថិភាព (ថ្មចំនួន៨៦៥១ដុំ) និងបានធ្វើកំណាយស្រាវជ្រាវចំនួន១១រណ្តៅ ហើយប្រទះឃើញ រចនាសម្ព័ន្ធសំណង់គ្រឹះនៅចំពីមុខជណ្តើរបុរាណ និងថ្មបល្ល័ង្កបាក់បែកមួយ។

 


Work to track the temple&# ...

បន្ទាប់ពីសិក្សាផែនទីហាន ...

Thursday, October 26, 2023

Preservation work against ...

ប្រាសាទព្រះវិហារជាស្នាដ ...

Thursday, October 26, 2023

Construction of stairs and ...

សំណង់ប្រាសាទព្រះវិហារទា ...

Thursday, October 26, 2023

Conservation work against ...

តាមការសិក្សាតាមដានរចនាស ...

Thursday, October 26, 2023