ប្រាសាទធំជាប្រាសាទសំខាន់ជាងគេនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ មានកម្ពស់៣៥ ម៉ែត្រ និងមាន៧ថ្នាក់បែរមុខទៅទិសខាងកើតឆៀងខាងជើងប្រមាណ១៤អង្សារ។ បច្ចុប្បន្នប្រាសាទនេះ មានចំនុចហានិភ័យជាច្រើន ដែលតម្រូវឲ្យមានការសិក្សា និងអភិរក្សបន្ទាន់។ ជណ្តើរខាងកើតប្រាសាទ នេះកំពុងរងនូវការខូចខាតខ្លាំង ដោយសារមានការរលុះថ្មចេញពីទីតាំងដើម ដោយកត្តាមនុស្សនៅ សម័យសង្គ្រាម និងដោយកត្តាធម្មជាតិ។ ដើម្បីទប់ស្កាត់ការដួលរលំបន្តទៀតក្រុម ការងារបានលើក គម្រោងអភិរក្សបន្ទាន់នៅឆ្នាំ២០២០។ លើសពីនោះ ដើម្បីលើកផែនការជួសជុល ទៅថ្ងៃអនាគតត្រូវមាន ប្លង់ស្ថាបត្យកម្ម ដើម្បីវិភាគពីទំហំនៃការខូចខាត និងសិក្សាអំពីតម្រូវការចាំបាច់បរិមាណថ្មដែលត្រូវយក មកជួសជុល។
គោលបំណងនៃរៀបចំឯកសារអំពីស្ថានភាពប្រាសាទគឺដើម្បីអភិរក្សទល់ទ្របន្ទាន់នៅផ្នែកខ្លះនៃជណ្តើរបុរាណ ស្រង់ប្លង់ស្ថាបត្យកម្មទាំង៥ទិសនៃប្រាសាទប្រាង្គ រៀបចំចងក្រងឯកសារថ្មរលំ និង រំកិលថ្មរលំដាក់ទីតាំងមានសុវត្ថភាព និងធ្វើកំណាយស្រាវជ្រាវលើរចនាសម្ព័ន្ធគ្រឹះដែលមាននៅខាង មុខប្រាសាទប្រាង្គ។
លទ្ធផលការងារក្រោមកិច្ចសហប្រតិបត្តិការរវាងមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ និង អាជ្ញាធរជាតិអប្សរាគឺបានទល់ទ្របន្ទាន់ចំនួន៥ទីតាំងនៅជណ្តើរបុរាណ (ពីថ្នាក់ទី១ ដល់ទី៥) ស្រង់ប្លង់ ស្ថាបត្យកម្មទាំង៥ទិសរួចរាល់ ចងក្រងផែនទីថ្មរលំនៅទីតាំងដើម និងផែនទីទីតាំងថ្មីសម្រាប់ដាក់ថ្មឲ្យ មានសុវត្ថិភាព (ថ្មចំនួន៨៦៥១ដុំ) និងបានធ្វើកំណាយស្រាវជ្រាវចំនួន១១រណ្តៅ ហើយប្រទះឃើញ រចនាសម្ព័ន្ធសំណង់គ្រឹះនៅចំពីមុខជណ្តើរបុរាណ និងថ្មបល្ល័ង្កបាក់បែកមួយ។