3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Preservation and support of Prasat Thmor Bay Kream

ការងារអភិរក្ស និងទល់ទ្រប្រាសាទថ្មបាយក្រៀម

Thursday, October 26, 2023

ការងារអភិរក្ស និងទល់ទ្រប្រាសាទថ្មបាយក្រៀម

ប្រាសាទថ្មបាយក្រៀមស្ថិតខាងជើងឆៀងខាងកើតប្រាសាទក្រហមក្នុងបរិវេណប្រាសាទធំ។ នៅឆ្នាំ២០១២ ប្រាសាទនេះបាន ទល់ទ្រម្តងហើយដោយអាជ្ញាធរជាតិអប្សរា ដោយបានប្រើប្រាស់គ្រឿងបង្គុំ ឈើ និងរុំព័ទ្ធដោយខ្សែកាបដែក ដើម្បីការពាររចនា ​​សម្ព័ន្ធសំណង់ប្រាសាទដែលមានហានិភ័យខ្ពស់។ ច្រើនឆ្នាំកន្លងមក គ្រឿងបង្គុំឈើបានពុកផុយ អស់គុណភាព ហើយឫសដើម​ បានចាក់ចូលក្នុងគ្រឹះ និងជញ្ជាំងថ្មបាយក្រៀមបង្ករឲ្យ​មានហានិភ័យ​ខ្ពស់​ដល់រចនាសម្ព័ន្ធប្រាសាទបន្ថែមទៀត។ ដើម្បីទប់ស្តាត់ ហានិភ័យទាំងនេះ ក្រុមការងារអភិរក្ស​នៃនាយកដ្ឋាន​អភិរក្ស និងបុរាណវិទ្យាបានសិក្សា និងលើកគម្រោងអភិរក្សប្រាសាទថ្មបាយក្រៀម។

គោលបំណងគឺដើម្បីថែរក្សា និងអភិរក្សប្រាសាទថ្មបាយក្រៀមឲ្យបានគង់វង្សយូរអង្វែង និងចងក្រងឯកសារសម្រាប់ការងារជួសជុលនាពេលអនាគត។

លទ្ធផលការងារនៅឆ្នាំ២០១៩ គឺក្រុមការងារបានចងក្រងឯកសារប្លង់ស្ថាបត្យកម្មគ្រប់ទិស ថតរូប Photogeometryទុកជាឯកសារ ដកហូតថ្មចំនួន៨៩ដុំ ដែលមិនមានលំនឹង ពង្រឹងឈើទល់ទ្រ ឡើងវិញ ​ផ្លាស់ប្តូរ​ខ្សែកាបថ្មីចំនួន១០ខ្សែ និងរៀបចំប្រព័ន្ធរំដោះទឹកបណ្តោះអាសន្នចេញ​ពីក្នុងបរិវេណប្រាសាទថ្មបាយក្រៀម​។

 


ការងារតាមដានបម្រែបម្រួលរចន ...

បន្ទាប់ពីសិក្សាផែនទីហាន ...

Thursday, October 26, 2023

ការងារអភិរក្សទល់ទ្ររចនាសម្ ...

ប្រាសាទព្រះវិហារជាស្នាដ ...

Thursday, October 26, 2023

ការងារសាងសង់ជណ្តើរ និងកម្រាលឈើ

សំណង់ប្រាសាទព្រះវិហារទា ...

Thursday, October 26, 2023

ការងារអភិរក្សទល់ទ្រនៅគោបុរ ...

តាមការសិក្សាតាមដានរចនាស ...

Thursday, October 26, 2023