3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Work to track the temple's structural alterations at Koh Ker Site

ការងារតាមដានបម្រែបម្រួលរចនាសម្ព័ន្ធប្រាសាទក្នុង​រមណីយដ្ឋានប្រាសាទកោះកេរ

Thursday, October 26, 2023

ការងារតាមដានបម្រែបម្រួលរចនាសម្ព័ន្ធប្រាសាទក្នុង​រមណីយដ្ឋានប្រាសាទកោះកេរ

នៅឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារបានបង្កើតក្រុមការងារសិក្សាហានិភ័យតាមប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ តាមទិន្នន័យការសិក្សាហានិភ័យតាមប្រាសាទនីមួយៗបានបង្ហាញថា គ្រប់ប្រាសាទទាំងអស់សុទ្ធតែមានចំណុចឬទីតាំងមានហានិភ័យតាមកម្រិតទាប មធ្យម និងខ្ពស់។ យោងលើទិន្នន័យនោះ ក្រុមការងារមន្ត្រីបច្ចេកទេសបានរៀបចំផែនការតាមដានការ​ប្រែប្រួល​រចនាសម្ព័ន្ធប្រាសាទ ដែលមានហានិភ័យដោយដាក់ឧបករណ៍តាមដាននៅប្រាសាទមួយចំនួនដូចជា៖ ប្រាសាទបាក់ និងប្រាសាទក្រហម។ គោលបំណងនៃការតាមដាន ការ​ប្រែប្រួល​រចនាសម្ព័ន្ធសំណង់ប្រាសាទគឺ ដើម្បីរៀបចំផែនការអន្តរាគមន៍សង្គ្រោះបន្ទាន់លើទីតាំងដែលមានការប្រែប្រួលរចនាសម្ព័ន្ធខ្លាំង។

លទ្ធផលកាងារ ដែលសម្រេចបានពីការដាក់ឧបករណ៍តាមដានការ​ប្រែប្រួល​នៅប្រាសាទបាក់ គឺថ្មជញ្ជាំងខាងជើងប្រាសាទនេះមានចលនា និងទ្រេត។ លើសពីនោះ យើងកំពុងបន្តតាមដានឧបករាណ៍ចំនួន៣ ដែលបានដាក់នៅប្រាសាទក្រហមដើម្បីតាមដានជញ្ជាំងឥដ្ឋដែលប្រេះហែក។

 


ការងារតាមដានបម្រែបម្រួលរចន ...

បន្ទាប់ពីសិក្សាផែនទីហាន ...

Thursday, October 26, 2023

ការងារអភិរក្សទល់ទ្ររចនាសម្ ...

ប្រាសាទព្រះវិហារជាស្នាដ ...

Thursday, October 26, 2023

ការងារសាងសង់ជណ្តើរ និងកម្រាលឈើ

សំណង់ប្រាសាទព្រះវិហារទា ...

Thursday, October 26, 2023

ការងារអភិរក្សទល់ទ្រនៅគោបុរ ...

តាមការសិក្សាតាមដានរចនាស ...

Thursday, October 26, 2023