3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavation around Prasat Thmor BayKream

កំណាយបុរាណវិទ្យាបរិវេណប្រាសាទថ្មបាយក្រៀម

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណប្រាសាទថ្មបាយក្រៀម

ប្រាសាទថ្មបាយក្រៀមខាងជើងស្ថិតនៅក្នុងបរិវេណប្រាសាទធំ ដែលមានលេខកូដសម្គាល់(PKK1.C) មានទីតាំងភាគខាងកើតឈៀងខាងជើងប្រាសាទក្រហមប្រមាណ១០ម៉ែត្រ និងមានជញ្ជាំងសង់ឡើងពីថ្មបាយ​ក្រៀមលើកម្រាលខៀនថ្មភក់ មានប្លង់ជារាងការ៉េបែរមុខទៅទិស​ខាងកើតឈៀងទិស​ឦសាន​បន្តិច។ តាមការរៀបរាប់របស់អ្នកភូមិថា ប្រាសាទនេះត្រូវបានលួចជីក​​កកាយ​រកវត្ថុ​មានតម្លៃលក់ឲ្យជ្មួញនាំចេញទៅប្រទេស​ផ្សេងៗ។ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលតាមរយៈ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការណ៍ ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ចុះធ្វើការសិក្សាស្រាវជ្រាវ និងធ្វើការសួរនាំសាក្សី​​ធ្លាប់លួច​ជីក​បំផ្លាញ់​ផ្ទាល់ក្នុងកំឡុងឆ្នាំ១៩៩០ ដែលយើងបានទទួលបានពត៌មានទាក់ទងចំនួន និងលក្ខណៈរូបរាងរបស់បដិមា និងដោយ​មាន​ការ​អនុញ្ញាតពី ឯកឧត្តម អគ្គនាយក អោយធ្វើ​កំណាយ​ស្តារដីនៅ​ប្រាសាទថ្មបាយក្រៀម ដើម្បីស្រាវជ្រាវ​និង​ប្រមូលទិន្នន័យ​ពាក់ពន្ធ័និងរូបបដិមាក្នុងប្រាសាទនេះ។ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋាន​អភិរក្ស និងបុរាណវិទ្យា​ បានចុះអនុវត្តន៍ការងារ​កំណាយ​ចាប់ផ្តើមពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ចប់ការងារដំណាក់កាលទីមួយ។

ការធ្វើកំណាយស្តារដីនៅក្នុងតួប៉មប្រាសាទថ្មបាយក្រៀមខាងជើង គឺដើម្បីស្វែងរកបំណែកបដិមា បំណែកពន្លួញ និងស្លាកស្នាមមួយចំនួនរបស់បដិមាទាំងបី ព្រះឥសូរ ព្រះនាងឧមា និងព្រះនាងគង្គា(Uma-Ganga Patisvara) ដែលបានដាក់តម្កល់ក្នុងតួប៉ម។ បំណែកដែលបានរកឃើញនៅបរិវេណប្រាសាទនេះជា​ភស្តុតាងសំខាន់បំផុត ក្នុងការកសាងឯកសារទាមទារ​បដិមាដែលបានបាត់បង់ទាំង​នោះ​​​ត្រឡប់មកស្រុក​កំណើតវិញ។

ជាលទ្ធផលយើងរកឃើញ និងប្រមូលបាននូវបំណែកវត្ថុសិល្បៈជាច្រើនដែលមានរូបរាងអាចកំណត់​អត្ត​សញ្ញាណ​​បាន និងបំណែកតូចៗជាច្រើនផ្សេងទៀត ដែលបានធ្វើការចុះបញ្ជី​រួចរាល់សរុបមានចំនួន ៦៥៣បំណែក។ ក្នុងនោះបានប្រមូល​និងលើក​ជញ្ជាំងថ្មបាយក្រៀម​ដែលបាក់ធ្លាក់ ២៧ដុំ​នៅល្អ  បំណែកថ្មភក់ដែលជា​គ្រឿងបង្គុំប្រាសាទ បំណែកគ្បឿង បំណែកឥដ្ឋ បំណែកបល្ល័ង្គ និងបានប្រទះឃើញភស្តុតាងមួយចំនួនដូចជា បំណែកពន្លួញបដិមា និងបំណែកបដិមាដែលមានជាប់ ស្បែកខាងក្រៅ​(ផ្ទៃរលោង) ជាច្រើ រួមមានបំណែកម្រាមជើងបដិមា ១បំណែក បំណែកជាយសំពត់ ៣បំណែក បំណែកបដិមាស្បែក ៤បំណែក បំណែកពន្លួញបដិមាមានជាប់ក្បាច់លំអរនៅជុំវិញ​ប្រអប់ជើង បំណែកភ្នួងសក់ ៥បំណែកអាចផ្គុំបាន (ដែលទំនងជាបំណែក​ភ្នួងសក់របស់បដិមាភេទេស្រី​) បំណែកបដិមាជាប់ស្បែក ៣បំណែក​ បំណែកជាយសំពត់ ៣បំណែក បំណែកដៃ ១បំណែក (ដែលទំនងជាអាចផ្គុំជាមួយបដិមា​ដើម​បាន)​​។ ក្រោយពីបានធ្វើកំណាយស្តារដីរួច យើងបានឃើញរូបរាង​ពេញ​លេញរបស់បល្ល័ង្កនៅកណ្តាល ដែលមាន​រាងបួនជ្រុងទ្រវែង មានចំពួយបង្ហូរទឹកនៅខាងជើង ដែលជាបល្ល័ង្កមានក្បាច់រចនាយ៉ាងល្អវិចិត្រ។


កំណាយបុរាណវិទ្យា សម្រាប់សា ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យានៅផ្នែកខាង ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណជណ្ត ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យា ដើម្បីដឹក ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023