3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavations around the northern ancient staircase

កំណាយបុរាណវិទ្យាបរិវេណជណ្តើរបុរាណខាងជើង

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណជណ្តើរបុរាណខាងជើង

នៅឆ្នាំ២០១៣ អាជ្ញាធរជាតិព្រះវិហារ ក្រុមការងារពិសេសអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ​ និងអង្គការយូណេស្កូ បានរៀបចំផែនការកែលម្អសោភណ្ឌភាពបរិវេណមុខជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារឲ្យទៅជាឧទ្យានបៃតងទ្បើងវិញ ដោយរៀបចំដាំដើមឈើ និងរៀបចំប្រទ្បាយបង្ហូរ ទឹកចេញពីបរិវេណខាងមុខជណ្តើរបុរាណខាងជើង។

គោលបំណងគឺដើម្បីសិក្សាស្រាវ​​ជ្រាវ និងវាយតម្លៃពីផលប៉ះពាល់ផ្នែកបុរាណវិទ្យានៅទីតាំងអនុវត្តគម្រោងដែលស្ថិតនៅខាងជើងឆៀងខាងលិចនៃជណ្តើរបុរាណខាងជើង។ ទីតាំងខាងលើមាន ស្លាកស្នាមបុរាណវិទ្យាជាច្រើនដូចជា៖ ទំនប់ ត្រពាំងបុរាណ និងទួលមនុស្សរស់នៅសម័យបុរាណ។

លទ្ធផលទទួលបានពីកំណាយបុរាណវិទ្យាបង្ការចំនួន០៥កន្លែង  គឺបានបង្ហាញពីការរៀបចំ ប្រព័ន្ធបង្ហូរទឹកនៅបរិវេណផ្នែកខាងលិចរបស់ជណ្តើរ ដោយមានការដាប់ទម្លុះថ្មភ្នំធ្វើជាប្រព័ន្ធរំដោះ ទឹក។ នៅផ្នែកខាងជើងឆៀងខាងកើតរបស់ជណ្តើរ មានការកសាងខឿនថ្មភក់ជាថ្នាក់ៗសម្រាប់​​ពង្រីក ទីធ្លាជណ្តើរផង និងប្រហែលជាទំនប់បង្វែរផ្លូវទឹកហូរនៅខាងកើតជណ្តើរផង ដោយមិនអោយ ឆ្លងកាត់មកលើថ្មខឿន​ថ្នាក់ៗផង។


កំណាយបុរាណវិទ្យា សម្រាប់សា ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យានៅផ្នែកខាង ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណជណ្ត ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យា ដើម្បីដឹក ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023