នៅឆ្នាំ២០១៣ អាជ្ញាធរជាតិព្រះវិហារ ក្រុមការងារពិសេសអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ និងអង្គការយូណេស្កូ បានរៀបចំផែនការកែលម្អសោភណ្ឌភាពបរិវេណមុខជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារឲ្យទៅជាឧទ្យានបៃតងទ្បើងវិញ ដោយរៀបចំដាំដើមឈើ និងរៀបចំប្រទ្បាយបង្ហូរ ទឹកចេញពីបរិវេណខាងមុខជណ្តើរបុរាណខាងជើង។
គោលបំណងគឺដើម្បីសិក្សាស្រាវជ្រាវ និងវាយតម្លៃពីផលប៉ះពាល់ផ្នែកបុរាណវិទ្យានៅទីតាំងអនុវត្តគម្រោងដែលស្ថិតនៅខាងជើងឆៀងខាងលិចនៃជណ្តើរបុរាណខាងជើង។ ទីតាំងខាងលើមាន ស្លាកស្នាមបុរាណវិទ្យាជាច្រើនដូចជា៖ ទំនប់ ត្រពាំងបុរាណ និងទួលមនុស្សរស់នៅសម័យបុរាណ។
លទ្ធផលទទួលបានពីកំណាយបុរាណវិទ្យាបង្ការចំនួន០៥កន្លែង គឺបានបង្ហាញពីការរៀបចំ ប្រព័ន្ធបង្ហូរទឹកនៅបរិវេណផ្នែកខាងលិចរបស់ជណ្តើរ ដោយមានការដាប់ទម្លុះថ្មភ្នំធ្វើជាប្រព័ន្ធរំដោះ ទឹក។ នៅផ្នែកខាងជើងឆៀងខាងកើតរបស់ជណ្តើរ មានការកសាងខឿនថ្មភក់ជាថ្នាក់ៗសម្រាប់ពង្រីក ទីធ្លាជណ្តើរផង និងប្រហែលជាទំនប់បង្វែរផ្លូវទឹកហូរនៅខាងកើតជណ្តើរផង ដោយមិនអោយ ឆ្លងកាត់មកលើថ្មខឿនថ្នាក់ៗផង។