3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavations of the linga Siva near the ancient staircase

កំណាយបុរាណវិទ្យាលិង្គព្រះឥសូរនៅក្បែរជណ្តើរបុរាណខាងជើង

Thursday, October 26, 2023

កំណាយបុរាណវិទ្យាលិង្គព្រះឥសូរនៅក្បែរជណ្តើរបុរាណខាងជើង

នៅខែមេសា ឆ្នាំ២០១៧ ក្រុមការងារនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានប្រទះឃើញលិង្គព្រះឥសូរមួយតាមរយៈការហូរច្រោះដោយទឹកភ្លៀង ស្ថិតនៅខាងជើងឆៀង​ខាងលិចជាប់ខឿន ជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ។

គោលបំណងស្រាវជ្រាវគឺ ដើម្បីដឹងពត៌មានលម្អិតអំពីមូលហេតុនៃវត្តមានរបស់លិង្គព្រះឥសូរនៅទីតាំងខាងលើ។

លទ្ធផលទទួលបានពីកំណាយ​ស្រាវជ្រាវកាលពីថ្ងៃទី២៤ ដល់ ៣០ ខែមេសា ឆ្នាំ២០១៧ គឺបានរកឃើញលិង្គព្រះឥសូរមួយធ្វើពីថ្មភក់ មានប្រវែង២១៤ស.ម។ លិង្គនេះឆ្លាក់ជាបីផ្នែក៖ ផ្នែកខាងលើមានរាងមូលផ្នែកកណ្តាលមានរាងប្រាំបីជ្រុង និងផ្នែកខាងក្រោមមានរាងបួនជ្រុង។ លិង្គនេះឆ្លាក់មិនទាន់រួចរាល់ទេ ដោយផ្នែកខ្លះមានសល់ស្លាកស្នាមថ្មដែលដាប់មិនទាន់រំលីង។    ក្រៅពីលិង្គព្រះឥសូរ គឺមានបំណែកថ្មភក់ ថ្មបស់ ក្បឿង និងបំណែកភាជន៍។ តាមការវិភាគ លិង្គនេះប្រហែលមិនទាន់ឆ្លាក់រួចនៅឡើយទេ។ បន្ទាប់ពីធ្វើកំណាយលិង្គព្រះឥសូរនេះរួច ក្រុមការងារបានដឹកទៅរក្សា ទុកក្នុងសារមនី្ទរធម្មជាតិសាកល សម្តេចតេជោហ៊ុន សែន ព្រះវិហារសម្រាប់សិក្សាស្រាវជ្រាវ និងដាក់តាំងបង្ហាញ។


កំណាយបុរាណវិទ្យា សម្រាប់សា ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យានៅផ្នែកខាង ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណជណ្ត ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យា ដើម្បីដឹក ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023