3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Samdech Techo Hun Sen Natural Village

ភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន

Friday, October 27, 2023

ភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន

គម្រោងរៀបចំភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន បានរៀបចំ និងស្ថាបនា​ឡើង​នៅឆ្នាំ ២០០៨។ នៅក្នុងព្រះរាជក្រឹត្យ ការបែងចែកតំបន់ដែលស្ថិតនៅក្រោមការ​គ្រប់គ្រង​នៃអាជ្ញាធរជាតិព្រះវិហារ ភូមិនេះស្ថិតនៅក្នុងតំបន់៣ក។ ភូមិធម្មជាតិសម្តេចតេជោ ឬ​តំបន់៣ក មានទំហំប្រមាណ៤៥០០ហិកតា។

គោលបំណងការរៀបចំភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន គឺដើម្បីផ្តល់ជូនដី​ដល់​ប្រជាជន ដែលរដ្ឋាភិបាលបានផ្លាស់ប្តូរពួកគាត់ពីតំបន់គ១ និងតំបន់ស្វាយជ្រុំ​ដែល​ស្ថិ​តនៅក្នុងតំបន់២ ឬតំបន់អភិរក្សដែលត្រូវការពារដាច់ខាត។ ការផ្តល់ជូន ឬផ្លាស់ប្តូរ​នេះ​គឺ​សម្រាប់ក្រុមគ្រួសារដែលមានទីលំនៅ អចិន្រ្តៃ ដែលស្ថិតនៅក្នុងតំបន់គ១ និង​ស្វាយជ្រុំតែប៉ុណ្ណោះ។  

លទ្ធផលការងារនៅឆ្នាំ២០០៨ អាជ្ញាធរជាតិព្រះវិហារបានរៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិធម្មជាតិដោយក្នុង​នោះ​រួម​មាន៖ តំបន់ប្រើប្រាស់សម្រាប់ដីសម្បទានសង្គមកិច្ច   ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដី​បម្រុង​វិនិយោគសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ និងតំបន់រដ្ឋ​បាល​ដែលចាត់ទុកជាទ្រព្យសម្បត្តិរដ្ឋ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងភូមិរួមមាន៖ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព អាងទឹក និងមជ្ឈមណ្ឌលបណ្តុះបណ្តាល។


អគារបដិសណ្ឋារកិច្ចទេសចរណ៍ប ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023

អន្តេវាសិកស្ថានសម្រាប់មន្រ្តី

សមិទ្ធិផលថ្មីមួយក្នុងកំ ...

Friday, October 27, 2023

អគារស្នាក់ការកណ្តាលអាជ្ញាធ ...

ទន្ទឹមគ្នានឹងកិច្ចការរៀ ...

Friday, October 27, 2023

ការសាងសង់ផ្លូវបេតុងលើភ្នំប ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023