3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Renovation of Prasat Balang Tboung

Renovation of Prasat Balang Tboung

Thursday, October 26, 2023

Renovation of Prasat Balang Tboung

ប្រាសាទបល្ល័ង្កត្បូង (ឬប្រាសាទលិង្គទី៣) ជាប្រាសាទដ៏សំខាន់មួយ ក្នុងចំណោមប្រាសាទលិង្គទាំងបួន (ប្រាសាទថ្នឹង. ប្រាសាទបល្ល័ង្កជើង និងប្រាសាទអណ្តូងគុក) និងជាសំណង់ប្រាសាទតែមួយ សាងសង់ចំខ្សែបន្ទាត់អ័ក្សលិច-កើត និងនៅខាងកើតប្រាសាទធំ។ ស្ថានភាពបច្ចុប្បន្នប្រាសាទនេះរងការខូចខាតដោយការគាស់កកាយជីកគ្រឹះ និងបំបែកថ្មបល្ល័ង្ក។ ប្រាសាទនេះតាមការសិក្សាស្រាវជ្រាវ យើងឃើញមានតែបំណែកបល្ល័ង្គទំហំ២,៨៥ម៉ែត្របួនជ្រុង កម្ពស់២,២០ម៉ែត្រ និងមានលិង្គព្រះឥសូរទំហំអង្កត់ផ្ចិត០,៧៦ កម្ពស់២,៣០ម៉ែត្រដួលទៅទិសខាងលិច និងពុំឃើញមានស្លាក់ស្នាមសង់ដំបូលគ្របពីលើទេ។

គោលបំណងការងារអភិរក្ស និងជួសជុលប្រាសាទនេះ គឺសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកទេសបង្ហាប់គ្រឹះបុរាណ និងស្វែងរកបំណែកថ្មបល្ល័ង្កដែលបានកប់ក្នុងដី។ ម្យ៉ាងវិញទៀត ដើម្បីលើកតម្លៃប្រវត្តិសាស្រ្ត ទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានឲ្យកាន់តែល្អប្រសើរ។

លទ្ធផលទទួលបាន គឺបានចងក្រងឯកសារពីស្ថានភាពគ្រឹះ និងបច្ចេកទេសបង្ហាប់គ្រឹះបុរាណ។ បន្ថែមពីនេះ បានរកឃើញបំណែកថ្មបល្ល័ង្កកប់ក្នុងដីស្ទើរគ្រប់ចំនួន ដែលអាចជួសជុលបាន។ ក្រុមការងារបានសិក្សាលម្អិត ពីស្ថានភាពពុកផុយថ្មនីមួយៗ ដើម្បីលើកផែនការឲ្យបានម៉ត់ចត់ លើការងារជួលជុលប្រាសាទនេះ។ មិនត្រឹមតែប៉ុណ្ណោះ យើង​ធ្វើ​សិក្ខាសាលាស្តីពីការងារ      អភិរក្សថ្ម ដើម្បីស្វែងរកបច្ចេកទេស និងសម្ភារៈជួសជុល។


A project to restore the l ...

The causeway (Preah Thn ...

Thursday, October 26, 2023

Reparation of The Northern ...

ជណ្តើរបុរាណខាងជើងមានប្រ ...

Thursday, October 26, 2023

Reparation the western cau ...

ស្ពានហាលខាងលិចមានប្រវែង ...

Thursday, October 26, 2023

Raparation of the Causeway ...

ស្ពានហាលគោបុរៈទី២ស្ថិតន ...

Thursday, October 26, 2023