3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី១

Tuesday, December 12, 2023

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី១ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងមហាផ្ទៃ ក្រសួង​បរិស្ថាន​ ក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២០(ម្ភៃ)រូប។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំបេងមាលា ស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិភាក្សា អនុម័ត និងផ្តល់អនុសាសន៍ លើរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន ពិនិត្យវឌ្ឍនៈភាពការងារ​ និងរបាយការណ៍ហិរញ្ញវត្ថុរយៈពេល១០ខែ​ ឆ្នាំ២០២៣​ ផែនការថវិកាឆ្នាំ២០២៤​ និងពិនិត្យអនុម័តលេីសំណេីមួយចំនួនលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ​ និងកោះកេរនាពេលខាងមុខ។

Tuesday, December 12, 2023