ថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ថ្នាក់ដឹកនាំ បុគ្គលិកមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ចំនួន៣៥០នាក់ ដឹកនាំដោយលោកអគ្គនាយក ដុស ឌីន មកទស្សនកិច្ចសិក្សានៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងនោះផងដែរក៏មានការធ្វើបទបង្ហាញជូនដោយ លោក ថូ ថុន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងលោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា អំពីការងារគ្រប់គ្រង កិច្ចការងារអភិរក្ស ប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុង ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចែកសម្ភារសិក្សាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងនោះមាន ទូដាក់សៀវភៅ១ ម៉ាស៊ីនព្រីន១គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង និងសម្ភារសិក្សាមានសៀវភៅ កាតាប ដល់សិស្សានុសិស្សចំនួន២០៤នាក់ និងសម្ភារប្រើប្រាស់មួយចំនួនទៀតដល់អាជ្ញាធរជាតិព្រះវិហារ។