3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កិច្ចប្រជុំស្តីអំពីបណ្ណសារដ្ឋានកោះកេរ នៅរមណីយដ្ឋានប្រាសាទកោះកេរ

Thursday, December 14, 2023

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកជំនាញរបស់អង្គការយូណេស្កូ កញ្ញា Anie Joshi បានមកបណ្តុះបណ្តាលមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ប្រមាណជាង២០នាក់ ក្រោមអធិបតីភាពឯកឧត្តម ផេង សំអឿន អគ្គនាយករងទទួលបន្ទុករមណីយដ្ឋានប្រាសាទកោះកេរ។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើរបៀបរៀបចំឯកសារនៅក្នុងនាយកដ្ឋានជំនាញទាំង៧ នៃអាជ្ញាធរជាតិព្រះវិហារ ដើម្បីប្រមូលមកតម្កល់ទុកក្នុងបណ្ណសារដ្ឋានកោះកេរ។

ជាលទ្ធផលទទួលបានគឺ ១.សិក្សាការបែងចែកប្រភេទឯកសារដែលអាជ្ញាធរជាតិព្រះវិហារចងក្រង និងបោះពុម្ភកន្លងមក ២. វិធីសាស្ត្រ និងរបៀបបែងចែកទុកដាក់រូបថត ឯកសារ ប្លង់ផ្សេងៗ ៣.របាយការណ៍បច្ចេកទេស សម្រាប់គម្រោងនីមួយៗ និង៤. របៀបបែងចែកឯកសារពីរប្រភេទសម្រាប់រក្សាទុកក្នុងបណ្ណាល័យ និងបណ្ណសារ។ លើសពីនេះកិច្ចប្រជុំក៏បានពិភាក្សាអំពីគម្រោងដែលត្រូវអនុវត្តន៍បន្តដើម្បីឲ្យបណ្ណសារដ្ឋានកោះកេរដំណើរការទៅមុខរលូន។

Thursday, December 14, 2023