6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កម្មវិធីអបរំផ្សព្វផ្សាយបេតិកភណ្ឌជូនសិស្សានុសិស្សមកពីវិទ្យាល័យស្រអែម

Friday, December 15, 2023

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលរបស់លោក ឈាង សុវណ្ណា អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា មានការចូលរួមពីមន្រ្តីបច្ចេកទេស បានរៀបចំកម្មវិធីអបរំផ្សព្វផ្សាយបេតិកភណ្ឌ ជាលើកទី២ ក្នុងគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ដំណាក់កាលទី៤ ជូនសិស្សានុសិស្សមកពីវិទ្យាល័យស្រអែម ចំនួន២១នាក់ និងលោកគ្រូ២នាក់។ កម្មវិធីអបរំផ្សព្វផ្សាយនេះ បានធ្វើការបង្ហាញពីគុណតម្លៃសម្បត្តិវប្បធម៌ជាតិ និងស្វែងយល់កិច្ចការងារអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង។ សិស្សានុសិស្សបានចូលរួមស្វែងយល់បន្ថែមពីបច្ចេកទេសការងារអភិរក្ស និងជួសជុលសំណងជណ្តើរបុរាណខាងជើងនៅការដ្ឋានផ្ទាល់ បានការណែនាំពីមន្រ្តីបច្ចេកទេស និងអ្នកជំនាញជួសជុល។ សិស្សានុសិស្សបានបន្តទស្សនកិច្ចសិក្សាបន្ថែមទៀត ពីស្ថាបត្យកម្មផ្សេងៗលើប្រាសាទព្រះវិហារ។

កម្មវិធីនេះ បានទទួលឧបត្ថមគាំទ្រពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកអភិរក្សសម្បត្តិវប្បធម៌(AFCP) តាមរយះស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ។

Friday, December 15, 2023