3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

សិក្ខាសាលាផ្លាស់ប្តូរបទពិសោធស្តីពីការងារអភិរក្ស ជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ស្ពានហាលខាងលិចប្រាសាទព្រះវិហារ និងស្ពានហាលខាងកើតប្រាសាទកោះកេរ

Wednesday, April 10, 2024

ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសិក្ខាសាលាស្តីពីការងារអភិរក្ស ជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ស្ពានហាលខាងលិចប្រាសាទព្រះវិហារ និងស្ពានហាលខាងកើតប្រាសាទកោះកេរ ក្នុងគោលបំណងបន្ថែមចំណេះដឹងដល់មន្រ្តីអាជ្ញាធរជាតិព្រះវិហារលើការងារអភិរក្ស ថែរក្សាប្រាសាទក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារនិងកោះកេរ។ សិក្ខាសាលានេះ មានការចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ដោយលោក SATORU MIWA ជាអ្នកអភិរក្សជួសជុលនៅស្ពានហាលប្រាសាទអង្គរវត្ត លោក យឹម ចាន់ខេមរាឧត្តម មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារបានអនុវត្តការងារជួសជុលស្ពានហាលខាងកើតប្រាសាទកោះកេរ លោកជុំ ភិរម្យ និងលោក ណូប វ៉ាន់សិទ្ធ បានសិក្សាជួសជុលស្ពានហាលខាងលិចប្រាសាទព្រះវិហារ។

Wednesday, April 10, 2024