6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កិច្ចប្រជុំ ផ្សព្វផ្សាយអប់រំសុខភាព និងបង្ការទប់ស្កាត់ការពារជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ

Wednesday, December 13, 2023

ក្រសួងទេសចរណ៍ ដោយមានការចូលរួមពីតំណាងមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរជាតិព្រះវិហារ បើកកិច្ចប្រជុំ និងផ្សព្វផ្សាយអប់រំសុខភាព និងបង្ការទប់ស្កាត់ការពារជំងឺគ្រុនចាញ់ ក្នុងវិស័យទេសចរណ៍ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដែលសម្របសម្រួលដោយ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីតាមនាយកដ្ឋាន នៃអាជ្ញាធរជាតិព្រះវិហារ លោក ស្រ៊ន សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានសន្តិសុខ និងសុវត្ថិភាពទេសចរ (ក្រសួងទេសចរណ៍) លោក យូ សុខា អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហា លោក ហ៊ូ សុលីណា អនុប្រធានការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ រួមទាំងមន្ត្រី បានចូលរួមកិច្ចប្រជុំស្តីពី
-ការផ្សព្ធផ្សាយអប់រំសុខភាព និងបង្ការទប់ស្កាត់ការពារជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ
-ស្នើឲ្យអាជ្ញាធរជាតិព្រះវិហារស្នើសុំសម្ភារៈបរិក្ខារ ដើម្បីការពារជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៤
-ក្រុមការងារក្រសួងទេសចរណ៍បានជូនអាវយឺតចំនួន ៥ មួកចំនួន ៥ និងសៀវភៅអប់រំសុខភាព ជំងឺគ្រុនចាញ់ចំនួន៤ក្បាល ជាអនុស្សាវរីយ៍
-ក្រុមការងារក្រសួងទេសចរណ៍បានទៅផ្សព្វផ្សាយដល់អាជីវករនៅលើភ្នំបន្ត។

Wednesday, December 13, 2023