3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កម្មវិធីដាំឈើអបអរសាទររុក្ខទិវា ៩កក្កដា និងខួប១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Tuesday, July 9, 2024

នៅព្រឹកថ្ងៃអង្គារ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ផេង សំអឿន និងឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំរៀបចំកម្មវិធីដាំឈើចម្រុះ សរុប១០០០ដើម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សន្តិសុខអភិរក្ស ពលករអាជ្ញាធរជាតិព្រះវិហារ បុគ្គលិកធនាគារអេស៊ីលីដាសាខាស្រអែម លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យស្រអែម សរុបចំនួន១០០នាក់។

កម្មវិធីដាំឈើនេះគឺធ្វើឡើងដើម្បី អបអរសាទររុក្ខទិវា​ ៩កក្កដា និងខួប១៦ ឆ្នាំនៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ លើសពីនេះទៀតការដាំឈើនេះគឺបំផុសស្មារតីឱ្យសាធារណជនស្រលាញ់ ថែរក្សា និងការពារព្រៃឈើ ក្រោមពាក្យស្លោក "រួមគ្នាដាំ និងថែរក្សាព្រៃឈើដើម្បីបរិស្ថានយើង"។

Tuesday, July 9, 2024