3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កំណើនភ្ញៀវទេសចរជាតិនិងបរទេស មកស្នាក់នៅរមណីយដ្ឋានប្រាសាទព្រះវិហារ

Friday, December 6, 2024

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារនៅថ្ងៃទី៥ ខែធ្នូឆ្នាំ២០២៤នេះ បានចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នៅតំបន់ស្រអែមមានដូចជា សេវាកម្មស្នាក់នៅ សេវាកម្មកម្សាន្ត សេវាកម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ ការចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នេះ ក្នុងគោលបំណង ដើម្បីប្រមូលទិន្នន័យព័ត៌មានទាក់ទងនឹងសេវាកម្ម ជំរុញការផ្សាព្វផ្សាយសេវាកម្មទេសចរណ៍ វាស់ស្ទង់អំពីតម្រូវការ និងស្ថិតិភ្ញៀវទេសចរមកកម្សាន្តក្នុងទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ-បរទេស មកស្នាក់នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារមានចំនួនសរុប៤៩២០នាក់ក្នុងនោះ៖ ភ្ញៀវទេសចរជាតិមានចំនួន ៤៥៨៩នាក់ កើនឡើង៥១% ភ្ញៀវបរទេសចមានចំនួន៣៣១នាក់ កើនឡើង៨៤% បើធៀបនឹងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។

 

Friday, December 6, 2024