3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ដំណើរចុះកម្មសិក្សារបស់គរុនិស្សិតនៃមហាវិទ្យាល័យអបរំ នៅរមណីដ្ឋានប្រាសាទកោះកេរ

Sunday, June 29, 2025

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួល និងចែករំលែកចំណេះដឹង អំពីប្រវត្តិសាស្រ្ត និងបុរាណវិទ្យានៅរមណីយដ្ឋានប្រាសាទកោះកេរ ដល់និស្សិត និងសាស្រ្តចារ្យមកពីមហាវិទ្យាល័យអបរំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន២៤៩នាក់។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមគរុនិស្សិតបានស្វែងយល់ពីការផ្លាស់ប្តូររាជធានី ទេវកឋា គំនិតទាក់ទងនឹងលោកធាតុវិទ្យា បដិមាសាស្ត្រ និងទាក់ទងផ្នូរស្តេចដំរីស។

នៅចុងបញ្ចប់នៃទស្សនកិច្ចសិក្សានេះ លោកសាស្ត្រាចារ្យ និងគរុនិស្សិតទាំងអស់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ និងក្រុមការងារដែលបានជួយសម្របសម្រួលដំណើរកម្មសិក្សានេះរហូតដល់ចប់ដោយជោគជ័យ៕

 

Sunday, June 29, 2025