6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ដំណើរទស្សនកិច្ចរបស់និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ

Monday, September 16, 2024

ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួលក្រុមនិស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន ដឹកនាំដោយគណៈគ្រប់គ្រងវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន១២០នាក់ មកទស្សនកិច្ចក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អគ្គនាយករង បានធ្វើបទបង្ហាញអំពីប្រវត្តិនៃប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរ និងកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។

ក្នុងនោះដែរ ក្រុមនិស្សិតក៏បានបន្តដំណើរទស្សនកិច្ចសារមន្ទីរធម្មជាតិសកលសម្ដេត​តេជោ ហ៊ុន សែន ព្រះវិហារ មន្រ្តីជំនាញនៃនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ បានរៀបរាប់អំពីប្រវត្តិនៃសារមន្ទីរធម្មជាតិសកល ការរៀបចំថែទាំសមុច្ច័យនៅក្នុងសារមន្ទីរ។

ជាចុងក្រោយ ក្រុមនិស្សិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ចំពោះការសម្របសម្រួល និងចែករំលែកចំណេះដឹងអំពីប្រាសាទព្រះវិហារ។

 

Monday, September 16, 2024