ទិដ្ឋភាពទូទៅនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍កីឡារត់ចម្ងាយក្រោមប្រធានបទ Koh Ker Heritage Trail ដើម្បីអបអរសាទរខួប០១ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក និងលើកកម្ពស់សម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលជាកេរតំណែលដ៏មហាសាលពុំអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរ។
កម្មវិធីនេះរៀបចំដោយអាជ្ញាធរជាតិព្រះវិហារ និងក្រុមការងារ Run With SAI ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេសចរណ៍ និង អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។ ភ្ញៀវទេសចរជាតិ-បរទេសសរុបជា១ពាន់នាក់។