3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ថ្នាក់ដឹកនាំនាយកដ្ឋានអភិរក្ស​ និងបុរាណវិទ្យា​ ចុះពិនិត្យវឌ្ឍនភាពការងារ និងផ្ដល់យោបល់លើគម្រោងអភិរក្ស និងជួសជុលប្រាសាទនានាក្នុងរមណីដ្ឋានប្រាសាទកោះកេរ

Monday, June 30, 2025

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​ អ៊ា​ ដារិទ្ធ​ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ​ និងលោក ភិន ភក្តី អនុប្រធាននាយកដ្ឋាន បានចុះពិនិត្យវឌ្ឍនភាពការងារលើគម្រោងអភិរក្ស​ ជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ​ ដែលមន្ត្រីកំពុងអនុវត្តមានដូចជាប្រាសាទប្រាំ ប្រាសាទគោកគ្រង ប្រាសាទបល្ល័ង្កត្បូង ប្រាសាទដងទង់ និងប្រាសាទក្រហម។​ ក្នុងពេលនោះផងដែរ ថ្នាក់ដឹកនាំនាយកដ្ឋាន​ បានផ្តល់យោបល់​ បច្ចេកទេសបន្ថែម និងលេីកទឹកចិត្តដល់មន្រ្តីដែលកំពុងអនុវត្តគម្រោង ឱ្យយកចិត្តទុកដាក់លើការងារបច្ចេកទេស និងចងក្រងឯកសារឱ្យបានគ្រប់ជ្រុងជ្រោយមុន និងក្រោយពេលអភិរក្ស​ និងជួសជុល​ ដើម្បីជាឯកសារសម្រាប់អ្នកជំនាន់ក្រោយៗស្រាវជ្រាវបន្ត។

 

Monday, June 30, 2025