3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ទស្សនកិច្ចសិក្សារបស់សហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ រមណីយដ្ឋានប្រាសាទព្រះវិហារ ទៅកាន់សហគមន៍ទេសចរណ៍បន្ទាយឆ្មារ និងចង្រ្កាន្តរយ

Saturday, July 12, 2025

ថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោងអាជ្ញាធរជាតិព្រះវិហារ(PIU-NAPV) បានសម្របសម្រួលគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ចូលរួមដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ទៅកាន់សហគមន៍ទេសចរណ៍បន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ និងសហគមន៍ទេសចរណ៍ចង្ក្រានរយ នៅខេត្តសៀមរាប។ ទស្សនកិច្ចសិក្សានេះគឺដើម្បី រៀនសូត្រអំពីការដឹកនាំ

សហគមន៍ទេសចរណ៍ដើម្បីទទួលបានជោគជ័យ ការផ្តល់សេវាទេសចរណ៍និងការបដិសណ្ឋារកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុ យន្តការដោះស្រាយជម្លោះផ្ទៃក្នុង និងការបែងចែកភាគលាភដែលទទួលបានពីសេវាកម្មទេសចរណ៍។ ដំណើរទស្សនកិច្ចសិក្សានេះ គឺធ្វើឡើងដោយរួមជាមួយសហគមន៍ទេសចរណ៍អង្គរបុរី មកពីខេត្តតាកែវ ក្រោមការដឹកនាំដោយអង្គភាពវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលជាអង្គភាពសម្របសម្រួលគម្រោង និងមានអ្នកចូលរួមសរុប៣៧នាក់។ គណៈកម្មការសហគមន៍ទេសចរណ៍ បានចូលទស្សនា សួនភូត្តគាមអង្គរ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ប្រាសាទបេងមាលា និងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីស្វែងយល់ពីការរៀបចំសេវាកម្មទេសចរណ៍។

សូមបញ្ជាក់ផងដែរថា គម្រោងស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ក្រោមក្របខណ្ឌគម្រោងតេជោភូមិ១០០របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានកាគាំទ្រថវិកាពីរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។

Saturday, July 12, 2025