Saturday, March 14, 2026
នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានចុះពិនិត្យមើលលទ្ធផលការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងនោះមាន ប្រាសាទខ្នារ ប្រាសាទគោកគ្រង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និងប្រាសាទក្រហម។
ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានពិភាក្សាអំពីស្ថានភាពសំណង់ប្រាសាទ បច្ចេកទេសជួសជុល វឌ្ឍនភាពការងារ និងផែនការបន្តទៅថ្ងៃខាងមុខ។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានពិភាក្សាគ្នាអំពីការរៀបចំកែលម្អរចំណតប្រាសាទប្រាំ រួមនឹងសម្បទាទេសចរណ៍ចាំបាច់មួយចំនួន ដើម្បីទទួលភ្ញៀវទេសចរឱ្យបានកាន់តែប្រសើរ។