3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ការចុះត្រួតពិនិត្យការរៀបចំសួនមិត្តភាពរបស់អាជ្ញាធរជាតិព្រះវិហារ

Friday, January 13, 2023

នាព្រឹកថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រុមការងារអភិវឌ្ឍន៍សហគមន៍របស់នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ ក្រោមការតម្រង់ទិសទៅតាមផែនការរបស់នាយកដ្ឋានដែលដាក់ជូនមក កំពុងបន្តអនុវត្តការងាររៀបចំសួនមិត្តភាពរបស់អាជ្ញាធរជាតិព្រះវិហារស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំស្សាន្ត ខេត្តព្រះវិហារឲ្យមានដំណើរការល្អប្រសើរទៅមុខ។ គោលបំណងនៃសួនមិត្តភាពនេះ គឺរៀបចំឲ្យមានសួនបន្លែគ្រប់មុខ សួនដំណាំឈើហូបផ្លៃ និងកន្លែងចិញ្ចឹមសត្វ ដែលជាសួនគម្រូសម្រាប់បណ្តុះបណ្តាលដល់សហគមន៍ភូមិទាំង៧នៅក្នុងឃុំស្រអែមនាពេលឆាប់ៗខាងមុខ បន្ទាប់ពីសួនមួយចំនួនមានដាំណាំបង្ហាញគ្រប់គ្រាន់។ មកទល់ពេលនេះ ក្រុមការងារយើងសម្រេចបានការងារជាច្រើនដូចជា ៖
- ដាំបន្លែនៅរោងផ្ទះសំណាញ់មាន ៖ សាលាដ៏ ឆៃថាវ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ខ្ទឹមស្លឹក ត្រកួន និងបន្លែផ្សេងៗទៀត
- ភ្ជួររាស់ដីនៅក្រៅរោងសំណាញ់ទំហំ (២០ម×៥០ម) សម្រាប់ដាំបន្ថែមបន្លែមួយចំនួនទៀតដូចជា ល្ពៅយកត្រួយ ត្រប់វែង ពោតបារាំង និងខ្ទឹមស្លឹកជាដើម
- ដាំឈើហូបផ្លែនៅបរិវេណសួនមិត្តភាពមាន ខ្នុរ ត្របែក ក្រូច និងផាសសិន
- រៀបចំសម្អាតទ្រុងជ្រូកព្រៃចាស់ រៀបចំទ្រុងចិញ្ចឹមមាន់ ទា និងក្ងាន
- ចុះពិនិត្យនិងរៀបចំសម្អាតរោងមាន់ក្រុមជប៉ុនJCI ដែលផ្តល់ឲ្យអាជ្ញាធរជាតិព្រះវិហារ ដើម្បីចិញ្ចឹមមាន់ និងផ្ញាស់កូនមាន់សម្រាប់ចែកជូនដល់សហគមន៍។
អត្ថបទ៖ ញាន គឹមសឿន

Friday, January 13, 2023