3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កិច្ចប្រជុំស្តីពី ការចុះពិនិត្យទីតាំង និងសិក្សារៀបចំបង្កើតសៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍បេតិកភណ្ឌពិភពលោកនៅខេត្តព្រះវិហារ

Monday, January 30, 2023

ថ្ងៃចន្ទ ៩ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានចូលរួមប្រជុំស្តីពី ការចុះពិនិត្យទីតាំង និងសិក្សារៀបចំបង្កើតសៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍បេតិកភណ្ឌពិភពលោក នៅខេត្តព្រះវិហារ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ច្រឡឹង សុមេធា អគ្គនាយករងគ្រប់គ្រងឧស្សាហ៍កម្មទេសចរណ៍ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានការចូលរួមពី ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ មន្រ្តីក្រសួងទេសចរណ៍ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះវិហារសរុបចំនួន ១៣នាក់។ កិច្ចប្រជុំនេះ មានគោលបំណងប្រមូលព័ត៌មានទេសចរណ៍ពីតំបន់បេតិកភណ្ឌពភពលោក និងតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះវិហារ ដើម្បីចងក្រងជាឯកសារសៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក ដើម្បីជម្រុញកំណើនភ្ញៀវទេសចរនៅតាមតំបន់បេតិកភណ្ឌពិភពលោកទាំងបីនិងគោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីចប់កិច្ចប្រជុំ មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងអនុប្រធានមន្ទីរទេសចរណ៍បានជូនដំណើរថ្នាក់ដឹកនាំក្រសួងទេសចរណ៍ទៅទស្សនកិច្ច សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុន សែន ព្រះវិហារ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ។

អត្ថបទ និងរូបភាព : ប៉ាន់ លឿង

Monday, January 30, 2023