6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ការចុះត្រួតពិនិត្យទីតាំងក្នុងការរៀបចំកម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១០ឆ្នាំ

Thursday, October 13, 2022

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែអស្សុជឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃនាយកដ្ឋាននីមួយៗបានអញ្ជើញចុះត្រួតពិនិត្យទីតាំងក្នុងការរៀបចំកម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១០ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងពិធីរាប់បាត្រព្រះសង្ឃ ១០០អង្គ នៅប្រាសាទព្រះវិហារ ដែលប្រារព្ធឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

Thursday, October 13, 2022