ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ លោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំក្រុមការងារទទួលស្វាគមន៍លោកសាស្រ្តាចារ្យ MOUNIR Bouchenaki និងលោកសាស្រ្តាចារ្យ AZEDINE Beschaouch លេខាធិការអចិន្រ្ដៃយ៍របស់ ICC-អង្គរ និងជាអ្នកជំនាញការរបស់ UNESCO អមដំណេីរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះមកពិនិត្យ និងវាយតម្លៃការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងនោះក្រុមការងារបានចុះពិនិត្យ ការងារអភិរក្សនៅប្រាសាទចិន ប្រាសាទបន្ទាយពីរជាន់ ការងារធ្វេីកំណាយនៅស្ពានហាលខាងកេីតប្រាសាទធំ និងចុះពិនិត្យពីស្ថានភាពនៅក្នុងភូមិកោះកេរ។ អត្ថបទ និងរូបភាព៖ ថាច់ ផានិត