3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

ប្រជាកសិករក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន បានទទួលវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រប់គ្រងកត្តាចង្រៃលើដំណាំកសិកម្ម និងបច្ចេកវិទ្យាក្រោយប្រមូលផលដំណាំ

Monday, April 13, 2026 00:00 AM

តាមរយៈគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយធនាគាអភិវឌ្ឍន៍អាស៊ី អាជ្ញាធរជាតិព្រះវិហារ​ បានជួយសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងកត្តាចង្រៃលើដំណាំ និងបច្ចេកវិទ្យាក្រោយប្រមូលផលដំណាំ បន្សាំនឹងការប្រែប្រួលអាកាសធាតុ នាថ្ងៃទី២-៣ និងថ្ងៃទី៨-៩ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

វគ្គបណ្តុះបណ្តាលទាំងពីរលើកនេះមានអ្នកចូលរួមសរុប៧៦នាក់(ស្រី៣៨នាក់) ក្នុងនោះមាន អនុប្រធានមន្ទីរ និងគ្រូបង្គោល មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មន្រ្តីអង្គភាពអនុវត្តគម្រោង មន្ត្រីអាជ្ញាធរជាតិព្រះវិហារ គណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ និងក្រុមកសិករទទួលផលពីគម្រោង។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនប្រសិទ្ធភាពគ្រប់គ្រងសត្វល្អិតចង្រៃលើដំណាំកសិកម្ម ដើម្បីទទួលបានទិន្នផលខ្ពស់ និងថែរក្សាគុណភាពផលិតផលក្រោយប្រមូលផលរួចដើម្បីធានានូវសុវត្ថិភាពចំណីអាហារ និងទទួលបាននូវតម្លៃខ្ពស់។

 

Monday, April 13, 2026