3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

សហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

Friday, May 29, 2026 00:00 AM

ក្រោមកិច្ចសម្របសម្រួល ពីអាជ្ញាធរជាតិព្រះវិហារ នាថ្ងៃទី២៨-២៩ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់សមាជិកសហគមន៍ទេសចរណ៍ ធម្មជាតិទំនប់អូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប ២៣នាក់(ស្រី១៦នាក់)។
វគ្គបណ្តុះបណ្តាល នេះមានគោលបំណងពង្រឹងសមត្ថភាពគណៈកម្មការ និងអាជីវករនៅជុំវិញតំបន់ឱ្យយល់ដឹងពីជំនាញធ្វើម្ហូបអាហារ និងភេសជ្ជៈបន្ថែម ប្រកបដោយ គុណភាព ប្រសិទ្ធិភាពក្នុងសហគមន៍។

Friday, May 29, 2026