3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

អាជ្ញាធរជាតិព្រះវិហារ រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងសហគមន៍ក្នុងភូមិកោះកេរនៅក្នុងរមណីយដ្ឋានកោះកេរ

Tuesday, June 30, 2026 00:00 AM

អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវីធីអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស និងប្រជាជនក្នុងភូមិកោះកេរ សរុបចំនួន៥៦នាក់ នៅក្នុងរមណីយដ្ឋានកោះកេរ ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់ពួកគាត់អំពី ប្រវត្តិសាស្ត្រនៃអតីតរាជធានីបុរាណ កត្តានាំដល់ការខូចខាតប្រាសាទ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្សនិងជួសជុលប្រាសាទ និងបណ្តុះសា្មរតីឱ្យពួកគាត់ចេះស្រឡាញ់ប្រាសាទបុរាណខ្មែរ និងចូលរួមថែរក្សាទាំងអស់គ្នា។

កម្មវិធីអប់រំនេះធ្វេីឡេីងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦​ ក្រុមការងារបានលើកយកគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ដែលគាំទ្រថវិកាដោយអង្គការអាលីប(ALIPH) នៃប្រទេសស្វីស មកពន្យល់ដល់អ្នកចូលរួមផងដែរ ដោយបង្ហាញពីស្ថានភាពប្រាសាទនៅមុននិងក្រោយការជួសជុល បច្ចេកទេសជួសជុលប្រាសាទបុរាណ និងឱ្យសិស្សានុសិស្សរៀនផាត់ពណ៌លើគំនូរប្រាសាទក្រហម។ បន្ថែមពីនេះ ក្រុមការងារក៏បានបង្ហាញរូបប្រតិមាព្រះឥសូរាំ ក្រោយការជួសជុលដោយជោគជ័យ ដោយសាលាបារាំងចុងបូព៌ានៅខេត្តសៀមរាប។

Tuesday, June 30, 2026