6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចការអភិវឌ្ឍន៍

កម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌនៅលើភ្នំប្រាសាទព្រះវិហារ

Tuesday, August 8, 2023 08:40 AM

ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងមន្រ្ដីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌនៅលើភ្នំប្រាសាទព្រះវិហារ ចំនួន១ថ្ងៃ គឺនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដល់សិស្សានុសិស្សអនុវិទ្យាល័យស្រអែម សរុបចំនួន៣៣នាក់ ដើម្បីបញ្រ្ជាបការយល់ដឹងអំពីការអភិរក្ស ការថែរក្សាការពារប្រាសាទ ឬបុរាណដ្ឋាន ក្នុងគោលបំណងបណ្តុះស្មារតី ឲ្យចេះស្រលាញ់ ការពារសម្បត្តិវប្បធម៌ គុណតម្លៃបេតិកភណ្ឌនៅក្នុងតំបន់ដែលខ្លួនរស់នៅ។ ក្នុងនោះផងដែរក្រុមការងារបានធ្វើបទបង្ហាញទាក់ទងនឹងប្រធានបទដូចខាងក្រោម៖
• ប្រវតិ្តសាស្រ្តប្រាសាទព្រះវិហារ
• កត្តាដែលបណ្តាលអោយប្រាសាទមានការខូចខាត
• លក្ខណៈស្ថាបត្យកម្មប្រាសាទ និងជណ្តើរបុរាណ
• ការសិក្សា និងជួសជុលប្រព័ន្ធផ្លូវទឹកបុរាណ
• វឌ្ឍនៈភាពការងារគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ដំណាក់កាលទី១ ទី២ ទី៣ និងបញ្ហាប្រឈម
• សិក្សាវិធីសាស្រ្តប្រើប្រាស់ថ្ម និងកាត់ថ្មថ្មី • ផាត់ពណ៌លើគំនូរបេតិកភណ្ឌ
ឆ្លៀតក្នុងឱកាសនោះក្រុមការងារបានចែកសម្ភារៈសិក្សាមួយចំនួនតូចជូនដល់សិស្សានុសិស្សទុកជាអនុស្សារីយ៍។

Tuesday, August 8, 2023