6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Reparation of The Northern Ancient Staircase

ការងារជួសជុលជណ្តើរបុរាណខាងជើង

Thursday, October 26, 2023

ការងារជួសជុលជណ្តើរបុរាណខាងជើង

ជណ្តើរបុរាណខាងជើងមានប្រវែង១១១ម៉ែត្រ ទទឹង១១ម៉ែត្រ និងកម្ពស់៣៩ម៉ែត្រ បានខូចខាតដោយសារឫសឈើចាក់ចូលគ្រឹះ ទឹកហូរច្រោះគ្រឹះ និងស្ទះប្រព័ន្ធបង្ហូរទឹកបុរាណនៅសងខាងជណ្តើរ។ ចាប់ឆ្នាំ២០១៨ ដល់២០២៤ គម្រោងនេះទទួលបានការឧបត្ថម្ភថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សសម្បត្តិវប្បធម៌ប្រចាំនៅទីក្រុងភ្នំពេញ។

គោលបំណងគម្រោងគឺ ដើម្បីកែលម្អអភិរក្ស ជួសជុល និងលើកតម្លៃស្ថាបត្យកម្មដ៏ល្អវិចិត្រនេះឡើងវិញ។ អាជ្ញាធរជាតិព្រះវិហារបានសិក្សាយ៉ាងលម្អិតនិងបានវាយតម្លៃទៅលើការខូចខាតជណ្តើរទាំងមូល មុននឹងឈានទៅដល់ការសម្រេចជួសជុល ដោយមានការគាំទ្រពីអង្គការយូណេស្កូ។

លទ្ធផលទទួលបានគឺ៖ នៅដំណាក់ទី១ ឆ្នាំ២០១៨-២០១៩ បានធ្វើផែនទីហានិភ័យជណ្តើរ បុរាណទាំងមូល បានវិភាគ ហានីភ័យជណ្តើរទាំងមូល បានជួសជុលជណ្តើរសាកល្បងនៅថ្នាក់ទី៥។ បានសិក្សាប្រព័ន្ធបង្ហូរទឹកនៅសងខាងជណ្តើរ និងបាន ជួសជុលចម្លាក់តោចំនួន១។  នៅដំណាក់ទី២ ឆ្នាំ២០២០-២០២១ បានជួសជុលជណ្តើរពីថ្នាក់ទី២ដល់ទី៤។ បានស្តារប្រព័ន្ធបង្ហូរទឹកសងខាងជណ្តើរ បានជួសជុលចម្លាក់តោចំនួន១ និងគជសីហចំនួន១ និងបានជួសជុលស្ពានហាលខាងលិចប្រវែង៩ ម៉ែត្រ។ នៅដំណាក់ទី៣ ឆ្នាំ២០២១-២០២២ បានជួសជុលជណ្តើរថ្នាក់ទី៦និង៧បានជួសជុលតោចំនួន២ បានស្តារ និងថែទាំ ប្រព័ន្ធបង្ហូទឹកសងខាងជណ្តើរ និងបានបើកវគ្គបណ្តុះបណ្តាលអប់រំបេតិកភណ្ឌ ដល់សិស្សនៅប្រាសាទព្រះវិហារ។ ដំណាក់កាល ទី៤ ឆ្នាំ២០២១-២០២២កំពុងអនុវត្តជួសជុលជណ្តើរពីថ្នាក់ទី១១ដល់ទី១៤ ដោយក្នុងឆ្នាំ២០២២-២០២៣ នឹងជួសជុលថ្នាក់ទី១៣និងទី១៤។


ការងារជួសជុលបង្គោលផ្កាឈូកស ...

ស្ពានហាលនៅចន្លោះគោបុរៈទ ...

Thursday, October 26, 2023

ការងារជួសជុលជណ្តើរបុរាណខាងជើង

ជណ្តើរបុរាណខាងជើងមានប្រ ...

Thursday, October 26, 2023

ការងារជួសជុលស្ពានហាលខាងលិច ...

ស្ពានហាលខាងលិចមានប្រវែង ...

Thursday, October 26, 2023

ការងារជួសជុលស្ពាននាគ និងបង ...

ស្ពានហាលគោបុរៈទី២ស្ថិតន ...

Thursday, October 26, 2023