3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
A project to restore the lotus shaped pillars along the causeway between Gopura IV and V, Preah Vihear temple

ការងារជួសជុលបង្គោលផ្កាឈូកស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥

Thursday, October 26, 2023

ការងារជួសជុលបង្គោលផ្កាឈូកស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥

ស្ពានហាលនៅចន្លោះគោបុរៈទី៤និងទី៥ មានប្រវែង៣០០ម៉ែត្រ និងមានបង្គោលសីមាផ្កា​ឈូក​នៅអមសងខាងចំនួន ១៣៤បង្គោល។ បច្ចុប្បន្នស្ពានហាលផ្នែកខាងកើតបានខូចខាតខ្លះ ហើយ បង្គោលសីមាផ្កាឈូកបានដួលបាក់បែក និងបាត់ អស់ជាច្រើនដោយសារធម្មជាតិ និងការបំផ្លាញដោយមនុស្ស។

គោលបំណង គឺដើម្បីធ្វើផែនទីហានិភ័យស្ពានហាល វិភាគពីការខូចខាត ចុះបញ្ជី និងជួសជុលបង្គោលសីមាផ្កាឈូក។ ការជួសជុលនេះគឺដើម្បីកែលម្អសោភ័ណភាពស្ពានហាលចន្លោះគោបុរៈទី៤និងទី៥ឲ្យកាន់តែប្រសើរឡើង។

លទ្ធផលទទួលបានចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២គឺ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានស្រង់ប្លង់ស្ពានហាលទាំងមូល ថតរូបភាព photogrammetry ចុះបញ្ជីបំណែកបង្គោលសីមាទាំងអស់ ធ្វើផែនទីហានិភ័យដើម្បីវាយតម្លៃការខូចខាតរបស់ស្ពានហាល និងលើកផែនការអភិរក្ស និងជួសជុល។ ក្រុមការងារបានអភិរក្សនិងជួសជុលបង្គោលសីមាផ្កាឈូកបានចំនួន៥៦ ឲ្យឈរចូលទីតាំងដើមវិញ ជាពិសេសបង្គោលផ្កាឈូកនៅក្បែរគោបុរៈទី៤។

 


ការងារជួសជុលបង្គោលផ្កាឈូកស ...

ស្ពានហាលនៅចន្លោះគោបុរៈទ ...

Thursday, October 26, 2023

ការងារជួសជុលជណ្តើរបុរាណខាងជើង

ជណ្តើរបុរាណខាងជើងមានប្រ ...

Thursday, October 26, 2023

ការងារជួសជុលស្ពានហាលខាងលិច ...

ស្ពានហាលខាងលិចមានប្រវែង ...

Thursday, October 26, 2023

ការងារជួសជុលស្ពាននាគ និងបង ...

ស្ពានហាលគោបុរៈទី២ស្ថិតន ...

Thursday, October 26, 2023