6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Participation in promoting food security and livelihood of Preah Vihear

Participation in promoting food security and livelihood of Preah Vihear

Thursday, October 26, 2023

Participation in promoting food security and livelihood of Preah Vihear

ដោយបានចូលរួមពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិព្រះវិហារបានបង្កើតកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាមួយកន្លែងនៅក្នុង ភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ដែលកសិដ្ឋានចិញ្ចឹមត្រីនេះមានស្រះចិញ្ចឹមត្រីចំនួន៣ នៅក្នុងឆ្នាំ២០១៧។ ក្រោយមកទៀតមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ឯកជនរបស់ប្រទេសជប៉ុន កសិដ្ឋានចិញ្ចឹមត្រីនេះបានជីកពង្រីកស្រះបន្ថែមបន្តបន្ទាប់មកទៀត។

គោលបំណងរៀបចំបង្កើតកសិដ្ឋានចិញ្ចឹមត្រីនេះឡើង គឺជួយជម្រុញសេដ្ឋកិច្ចបងប្អូនប្រជាសហគមន៍ឲ្យមានជីវភាពល្អប្រសើរ និងមានជំនាញច្បាស់លាស់ តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី បច្ចេកទេសថែទាំ និងបច្ចេកទេសផលិតចំណីត្រីទៅថ្ងៃអនាគត។

លទ្ធផលដែលទទួលបានជាងមួយទសវត្សកន្លងមកនេះ ក្រោមការចូលរួមពីដៃគូរក្រុមហ៊ុនអភិវឌ្ឍន៍ JCI Japan និងក្រុមហ៊ុន LITECH​ របស់ជប៉ុន កសិដ្ឋាននេះបានពង្រីកវិសាលភាពរបស់ខ្លួនរួមមាន៖ អាងភ្ញាស់កូនត្រីចំនួន ១អាង និងស្រះធំៗចំនួន ១០ ដើម្បីចិញ្ចឹមពូជត្រី កូនត្រី និងចែកជូនកសិករនៅក្នុងតំបន់យកទៅចិញ្ចឹមជាលក្ខណៈគ្រួសារផង។ លើសពីនេះទៀត ដៃគូរអភិវឌ្ឍន៍ទាំងពីរក៏បានជួយដល់សហគមន៍ស្រអែម ដូចជាការផ្តល់អណ្តូងទឹកដល់ប្រជាជនក្រីក្រ ផ្តល់ពូជត្រី ផ្តល់វគ្គបណ្តុះបណ្តាល និងកិច្ចគាំទ្រផ្សេងៗតាមលទ្ធភាពដែលមាន។ ឧទាហរណ៍ កសិករចំនួន៨០គ្រួសារនៅសហគមន៍ស្រអែម បានទទួលនូវវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី បច្ចេកទេសកែប្រែទឹកស្រះ និងរៀបចំស្រះសម្រាប់ចិញ្ចឹមត្រី។ លើសពីនោះដៃគូរអភិវឌ្ឍន៍ទាំងពីរបានផ្តល់សម្ភារៈដូចជា ស្បៃ ថង់កៅស៊ូ ចំណីកូនត្រី និងពូជកូនត្រីអណ្តែង ដើម្បីឲ្យកសិករអាចធ្វើការសាកល្បងចិញ្ចឹមត្រីនៅក្នុងស្រះ និងនៅក្នុងថង់កៅស៊ូបាន។


Participation in promoting ...

ដោយបានចូលរួមពីដៃគូអភិវឌ ...

Thursday, October 26, 2023

Promoting agriculture (tec ...

ក្រុមការងារសហគមន៍របស់អា ...

Thursday, October 26, 2023

Participation in promoting ...

វិស័យអប់រំជាវិស័យសំខាន់ ...

Friday, October 27, 2023

Organic Vegetable Garden o ...

ដើម្បីពង្រីកវិសាលភាព និ ...

Friday, October 27, 2023