6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចការពារ និងការអភិរក្ស

ពិធីសែនបើកការដ្ឋានអភិរក្ស និងពង្រឹងតួប៉មប្រាសាទឥដ្ឋជ្រុងឦសាននៃប្រាសាទក្រចាប់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Monday, August 7, 2023 10:58 AM

ថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ផេង សំអឿន អគ្គនាយករង ទទួលបន្ទុកក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ព្រមទាំងមន្ដ្រីបច្ចេកទេស និងពលករជំនាញនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីសែនបើកការដ្ឋានអភិរក្ស ដើម្បីពង្រឹងតួប៉មប្រាសាទឥដ្ឋជ្រុងឦសាននៃប្រាសាទក្រចាប់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បន្ទាប់ពីបានចាប់ផ្តើមធ្វើកំណាយស្តារដីចេញនៅក្នុងបរិវេណកំពែងទី១នៃប្រាសាទក្រចាប់តាំងពីឆ្នាំ២០២១ រហូតដល់ពេលបច្ចុប្បន្នក្នុងបំណង ស្រាវជ្រាវ និងលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទនេះឲ្យបានប្រសើឡើងវិញ​ ក្រោមការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិរក្សសម្បត្តិវប្បធម៌ជាតិ ។
អត្ថបទ និងរូបភាព: ណាត មិនា

Monday, August 7, 2023