3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការពារ និងការអភិរក្ស

ពិធីសែនព្រេនដើម្បីដកហូតដើមឈើមានហានិភ័យនៅប្រាសាទក្រចាប់

Monday, August 7, 2023 10:16 AM

ថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ មានការចូលរួមពីឯកឧត្តមផេង សំអឿន អគ្គនាយករងទទួលបន្ទុករមណីយដ្ឋានប្រាសាទកោះកេរ លោក ខា ហោ អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនាយកដ្ឋាន បរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីសែនព្រេន និងដំឡើងរន្ទាដើម្បីដកហូតដើមឈើដែលមានហានិភ័យខ្ពស់នៅប្រាសាទក្រចាប់ ដូចមាននៅក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រាសាទ និងភ្ញៀវទេសចរ។ ជាជំហានដំបូងនេះនាយកដ្ឋានចាប់ផ្តើមដកហូតដើមកកោះងាប់ ១ដើម អង្កត់ផ្ចិត ៣៥សម កំពស់ ១៤ម និងដើមស្រឡៅ អង្កត់ផ្ចិត ៤៥សម កំពស់ ១៦ម នៅកំពែងខាងកើតប្រាសាទក្រចាប់ និងបន្តដកហូតដើមឈើដែលមានហានិភ័យខ្ពស់មួយចំនួនទៀតជាបន្តបន្ទាប់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
អត្ថបទ : លោក ជា ប៊ុនណា
រូបភាព : លោក សាយ សំ

Monday, August 7, 2023