3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Participation in promoting water use in Koh Ker

ការចូលរួមលើកកម្ពស់ការប្រើប្រាស់ទឹកនៅសហគមន៍កោះកេរ

Sunday, December 3, 2023

ការចូលរួមលើកកម្ពស់ការប្រើប្រាស់ទឹកនៅសហគមន៍កោះកេរ

កិច្ចការអភិវឌ្ឍន៍សហគមន៍នៅរមណីយប្រាសាទកោះកេរ គឺជាកិច្ចការអត្ថិភាព​មួយដែលត្រូវយកចិត្ត​ទុកដាក់ខ្ពស់ និងបានបញ្ចូលទៅក្នុងផែនការមេរបស់អាជ្ញាធរ​ជាតិព្រះវិហារ។ ដោយកម្រិត​ជីវភាពរបស់អ្នកសហគមន៍កោះកេរ​នៅមាន​កម្រិត​ចំណូលទាប និងទទួលបានការអប់រំពុំបានគ្រប់គ្រាន់ដូច​សហគមន៍នៅជិតទី​ប្រជុំជន បានធ្វើឲ្យបញ្ហាប្រឈមជាច្រើនកើតឡើង។ ឧទាហរណ៍ការយល់ដឹងអំពីអនា​ម័យ គឺនៅមានកម្រិត ដោយសារមិនមានបង្គន់អនាម័យខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ និងទទួលទាន និងខ្វះអនាម័យ។​ ទន្ទឹមនឹងនេះរបរចិញ្ចឹមជីវិតប្រចាំថ្ងៃក៏​ពឹងផ្អែកតែទៅលើ​ព្រៃធម្មជាតិនៅជុំវិញ និងស្រែចំការដែលធ្លាប់អាស្រ័យផលកន្លងមក។

គោលបំណងចម្បងៗការងារគឺ ធានាឲ្យបាននូវការលើកកម្ពស់ជីវភាព​ប្រជា​សហគមន៍ឲ្យប្រសើរជាងមុន ផ្សព្វផ្សាយអំពីសុខភាពអនាម័យក្នុងសហគមន៍ និងចូលរួមចំណែកអភិវឌ្ឍន៍តាមរយៈការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័បម្រើដល់តម្រូវការចាំបាច់ប្រចាំថ្ងៃជាដើម។

លទ្ធផលការងាររហូតមកដល់២០២២ ក្រុមការងារអភិវឌ្ឍន៍សហគមន៍ប្រចាំរមណីយដ្ឋានប្រាសាទ​កោះកេរ ​បានអនុវត្តការងារខ្លួនតាមផែនការដែលបានគ្រោងទុក និងទទួលបាន​លទ្ធ​ផល​សំខាន់ដូចខាងក្រោមនេះ៖ (១) បានចូលរួមសហការស្តារស្រះបុរាណ ឬ ”ត្រពាំងត្រាច” មួយកន្លែង ដែលមានទំហំ ២០ម៉ែត្រ x ២៥ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ នៅក្នុងភូមិកោះកេរ កាលពីឆ្នាំ២០២០ ដោយប្រើថវិកាមូលនិធិអង្គរ (២) បានខួងអណ្តូងស្នប់២កន្លែង ចែកពាងទឹកចំនួន៤០ និងធុងចម្រោះទឹកស្អាតចំនួន៣០សម្រាប់ដាក់ទឹកទទួលទាន  (៣) បានសាងសង់អគារបណ្ណាល័យឈើ ប្រក់ស័ង្កសីមួយអគារ (១ជាន់)​ មានទំហំ៦ម៉ែត្រ x ១២ម៉ែត្រ ជូនដល់សាលាបឋមសិក្សារំចេក និងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅរមណីយដ្ឋានប្រាសាទកោះកេរ (៤) បានតម្លើងប្រព័ន្ធទឹកស្អាតសម្រាប់ហូប និងទឹកសម្រាប់លាងសម្អាតដៃដល់សិស្សានុសិស្សសាលាបឋមសិក្សាតាប្រា ដែលក្នុងនោះមាន៖ សង់ជើងទម្រឈើកម្ពស់៣ជាន់ ស៊ីទែនទឹកចំនួន២ ធុងចម្រោះទឹកស្អាតចំនួន៦ និងប្រព័ន្ធទុយោចែកចាយទឹក​ និងសង់បង្គន់អនាម័យ១ខ្នងមាន២បន្ទប់ ។


ការចូលរួមលើកកម្ពស់សុវត្ថិភ ...

ដោយបានចូលរួមពីដៃគូអភិវឌ ...

Thursday, October 26, 2023

ការលើកកម្ពស់វិស័យកសិកម្ម(ប ...

ក្រុមការងារសហគមន៍របស់អា ...

Thursday, October 26, 2023

ការចូលរួមលើកកម្ពស់វិស័យអប់ ...

វិស័យអប់រំជាវិស័យសំខាន់ ...

Friday, October 27, 2023

សួនបន្លែសរីរាង្គភូមិធម្មជា ...

ដើម្បីពង្រីកវិសាលភាព និ ...

Friday, October 27, 2023