3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavation at Prasat Banteay Pir Chaon

Archaeological excavation at Prasat Banteay Pir Chaon

Thursday, October 26, 2023

Archaeological excavation at Prasat Banteay Pir Chaon

ប្រាសាទបន្ទាយពីរជាន់មានប្រាង្គធំមួយនៅចំកណ្តាល ឧទ្ទិសដល់ព្រះព្រហ្ម សាងសង់ឆ្នាំ៩៣៧ អំពីថ្មបាយក្រៀម មានតួប៉មឥដ្ឋចំនួន៨ ព័ទ្ធជុំវិញតួប៉មកណ្តាល។ ប្រាសាទនេះមានហានិភ័យកំរិតខ្ពស់ដោយសារផ្នែកដំបូល និងជញ្ជាំងខាងកើតបានរលំ ហើយជញ្ជាំងខាងត្បូង និងខាងជើងទ្រេត។ នៅឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរាបានទល់ទ្រផ្នែកខាងក្នុងដោយឈើ ប៉ុន្តែរចនាសម្ព័ន្ធឈើនោះបានពុកផុយ។  នៅឆ្នាំ២០២០ អាជ្ញាធរជាតិព្រះវិហារបានរៀបចំផែនការផ្លាស់ប្តូរគ្រឿងបង្គុំពីឈើទៅដែកវិញ ដើម្បីថែរក្សាប្រាសាទ។  ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបុរាណវិទ្យា ដែលដឹកនាំដោយលោក ភិន​ សំណាង បានធ្វើកំណាយនៅខាងក្នុងបរិវេណនៃប្រាង្គកណ្តាល ដើម្បីរៀបចំដាក់ជើងតាងថ្មី ហើយបានប្រទះឃើញនូវវត្ថុសិល្បៈជាច្រើន ដែលជាបំណែកចេញពីប្រតិមាព្រះព្រហ្ម និងបល្ល័ង្ក ដោយចៃដន្យ។ ក្រោយមកក្រុមការងារបានសម្រេចធ្វើកំណាយសង្គ្រោះ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីស្ថានភាពនៅក្នុងបរិវេណខាងក្នុងប្រាង្គ កណ្តាល ដោយធ្វើការ​ស្តារដីឲ្យដល់កម្រាលថ្មភក់ខាងក្រោម។

ជាលទ្ធផលនៃកំណាយនេះ ក្រុមការងារបានរកឃើញបំណែកវត្ថុសិល្បៈសរុបចំនួន ៤១០០ បំណែកហើយបានចុះបញ្ជីក្នុងប្រពន្ធ័ទិន្នន័យ Database និងរក្សាទុកនៅការិយាល័យអាជ្ញាធរជាតិព្រះវិហារប្រចាំនៅកោះកេរជាបណ្តោះអាសន្នសិន។ ក្នុងនោះមានជើងទម្រប្រតិមាព្រះព្រហ្មដែលមានរាងមូល លម្អដោយចម្លាក់ហង្ស៨ទិស បំណែកដងខ្លួន ជាយសំពត់ ដៃ និងពន្លួញដែលមានទំហំធំៗរបស់បដិមាព្រះព្រហ្ម។ ក្រុមការងារបានរក្សាទុកបណ្តោះអាសន្ននៅក្នុងបរិវេណប្រាសាទបន្ទាយពីរជាន់។

 


excavations of archeologic ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

Archaeological excavations ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

Archaeological excavations ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

Archaeological excavations ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023