3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavations to transport cow statue to museum

Archaeological excavations to transport cow statue to museum

Thursday, October 26, 2023

Archaeological excavations to transport cow statue to museum

ចម្លាក់សត្វគោចំនួន៣ ត្រូវបានអ្នកភូមិស្រអែមប្រទះឃើញនៅពេលពួកគាត់ទៅរកអនុផលព្រៃឈើក្នុងតំបន់ការពារទី២ នៃតំបន់ការពាររមណីយដ្ឋាន ប្រាសាទព្រះវិហារ ក្បែរអតីតភូមិចារ្យកន្ទួត។ បន្ទាប់​មកនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១០ ក្រុមការងារចំរុះនៃអាជ្ញាធរជាតិព្រះវិហារបាន ចុះត្រួតពិនិត្យ ទីតាំងផ្ទាល់នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បី រកមធ្យោបាយដឹករូបចម្លាក់គោមករក្សាទុក។

គោលបំណងនៃការចុះអង្កេត គឺដើម្បីសិក្សាពីមូលហេតុនៃវត្តមានចម្លាក់សត្វគោនៅទីនោះ។  នៅបរិវេណជុំវិញរូប ចម្លាក់គោទាំង០៣ខាងលើ ធ្លាប់មានការលួចជីកកកាយដីម្តងរួចមកហើយក្នុងគោលបំណងដើម្បីនាំយករូបគោចេញ។ ដើម្បីជៀសវាងការបាត់បង់និងខូចខាត ក្រុមការងារ បានសម្រេចចិត្តធ្វើកំណាយស្រាវជ្រាវ ដើម្បីយកមករក្សាទុកនៅសារមន្ទីរ ធម្មជាតិសកលសម្តេចតេជោ ហ៊ុន​សែន ព្រះវិហារ។

លទ្ធផលទទួលបានពីកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន ០២ រណ្តៅ ដែលមានទំហំ ២ x ៣ម៉ែត្រ និងទំហំ ២ x ២ម៉ែត្រ ជម្រៅ ៥០ទៅ៦០ សង់ទីម៉ែត្រ បានរកឃើញកំទេចថ្មដែលដាប់ចេញពីចម្លាក់គោ និងបំណែកកុលលាភាជន៍ផុយមួយចំនួន។


excavations of archeologic ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

Archaeological excavations ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

Archaeological excavations ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

Archaeological excavations ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023