3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavations at Kouk Dei Chhnang Station

Archaeological excavations at Kouk Dei Chhnang Station

Thursday, October 26, 2023

Archaeological excavations at Kouk Dei Chhnang Station

នៅខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអាជ្ញាធរជាតិព្រះវិហារបានរកឃើញគំនរបំណែកក្បឿងជាច្រើន ដែល របើកចេញពីដើមឈើ​ដួលរលំមួយដើមនៅគោកដីឆ្នាំង។ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ​បុរាណវិទូ​អាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍គោកដីឆ្នាំង ដោយប្រើប្រាស់​ថវិកាមូលនិធិអភិរក្សតំបន់អង្គររបស់រាជរដ្ឋាភិបាលកម្ពុជា។

គោលបំណង ការសា្រវជ្រាវស្ថានីយ៍គោកដីឆ្នាំង គឺដើម្បីស្រាវជ្រាវបំណែកកុលាលភាជន៍ដែលរាយប៉ាយលើដី ស្វែងយល់អំពីរចនាសម្ព័ន្ធឡបុរាណ និងអភិរក្សឡបុរាណ។ ក្រុមការងារបានធ្វើកំណាយចំនួន៣រណ្តៅ៖ រណ្តៅទី១ មានទំហំទទឹង១ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ។ រណ្តៅទី២មានចម្ងាយពីរណ្តៅទី១ ប្រមាណ៥០០ម៉ែត្រ​ នៅភាគអាគ្នេយ៍​ មានទំហំទទឹង៤ម៉ែត្រ បណ្តោយ៨ម៉ែត្រ និងជម្រៅ៧០​សង់ទី​ម៉ែត្រ។​​ រណ្តៅទី៣ ចម្ងាយ៦០ម៉ែត្រពីរណ្តៅទី២ ភាគនិរតីដែលមានទំហំ២៨ ម៉ែត្រការ៉េ និងមានជម្រៅ​៧០​សង់ទីម៉ែត្រ។ កំណាយទាំងបីរណ្តៅពុំទាន់រកឃើញរចនាសម្ព័ន្ធឡទេ។

ទោះជាយ៉ាងណា មានវត្ថុសិល្បៈមួយចំនួនត្រូវបានរកឃើញដូចជា៖ បំណែកក្បឿងផ្កាប់និងផ្ងារ បំណែកក្បឿងរងស្បូវ បំណែកព្រំដំបូល និងបំណែកជើងតុម។

ក្រៅពីកំណាយក៏មានការស្កេនដោយប្រើម៉ាស៊ីន GPR (Ground Penetration Radar) ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ British Columbia ក្នុងគម្រោងបុរាណកោះកេរ (Koh Ker Archaeological Program)។ ការស្កេននេះបានធ្វើឡើងនៅជុំវិញបរិវេណរណ្តៅកំណាយទី២ និងទី៣ ប្រវែង៥០ម៉ែត្រជុំវិញ។ លទ្ធផលស្កេនបានរកឃើញស្លាកស្នាមនៅក្នុងដីជាច្រើនដែលអាចទំនងជាឡ បុរាណ ប៉ុន្តែគួរធ្វើកំណាយសិក្សាបន្តទៀត ដើម្បីបញ្ជាក់ពីរចនាសម្ព័ន្ធឡបុរាណ។


excavations of archeologic ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

Archaeological excavations ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

Archaeological excavations ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

Archaeological excavations ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023