3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Renovation work of the northeast tower of Prasat Krachap

Renovation work of the northeast tower of Prasat Krachap

Thursday, October 26, 2023

Renovation work of the northeast tower of Prasat Krachap

ប្រាសាទក្រចាប់សាងសង់ពីឥដ្ឋមានប្រាង្គចំនួនប្រាំ ព័ទ្ធដោយកំពែងពីរជាន់សង់ពីថ្មបាយ ក្រៀម និងខ្លោងទ្វារពីរ សង់ពីថ្មភក់នៅទិសខាងកើត​និងខាងលិច។ ដោយសារប្រាសាទនេះ មានលក្ខណៈពិសេស ទើបអាជ្ញាធរជាតិព្រះវិហារសម្រេចជ្រើសរើសប្រាសាទនេះជាប្រាសាទគំរូលើកិច្ចការងារស្រាវជ្រាវ អភិរក្ស និងជួសជុល។ ក្រោយពីបានស្តារដីចាក់បង្គរចេញនៅដំណាក់កាលទី១​ ក្នុងឆ្នាំ២០២២ តួប្រាង្គផ្នែកឦសានក្នុងចំណោមតួប្រាង្គទាំងប្រាំមានសភាពទ្រុឌទ្រោមជាងគេ ទើបយើងសម្រេចជ្រើសជាទីតាំងតំបូងសម្រាប់ជួសជុល។

គោលបំណងការជួសជុលលើប្រាង្គឦសាននេះ អាជ្ញាធរជាតិព្រះវិហារមានទិសដៅ បង្រៀនអ្នកជំនាញវ័យក្មេងឲ្យមានចំណេះដឹងលើការងារជួសជុលប្រាសាទឥដ្ឋ ដោយបានបញ្ជូនពួកគេទៅរៀនសូត្ររយៈពេលមួយខែនៅរមណីយដ្ឋានសំបូរព្រៃគុក និងរមណីយដ្ឋានអង្គរ។ ឆ្លងកាត់ការរៀនសូត្រនោះ អ្នកបច្ចេកទេសបានអនុវត្តដោយជោគជ័យ លើការទប់ស្កាត់ការដួលរលំរចនាសម្ព័ន្ធប្រាសាទដែលកំពុងស្ថិតក្នុងហានិភ័យខ្ពស់។

ជាលទ្ធផលទទួលបាន ការពង្រឹងជញ្ជាំងខាងកើត ទាំងខាងក្នុង និងខាងក្រៅបាន១០០ភាគរយ។ បានពង្រឹងជញ្ជាំងខាងត្បូង ទាំងខាងក្នុង និងខាងក្រៅបាន១០០ភាគរយ និងបានពង្រឹងជញ្ជាំងខាងជើង ទាំងជញ្ជាំងខាងក្នុង និងខាងក្រៅបាន៨០ភាគ រយ។ គម្រោងនេះកំពុងបន្តអនុវត្តដោយការចងក្រឯកសារជួសជុលស៊ុមទ្វារច្រកចូលខាងលិចបន្ថែមទៀត។


A project to restore the l ...

The causeway (Preah Thn ...

Thursday, October 26, 2023

Reparation of The Northern ...

ជណ្តើរបុរាណខាងជើងមានប្រ ...

Thursday, October 26, 2023

Reparation the western cau ...

ស្ពានហាលខាងលិចមានប្រវែង ...

Thursday, October 26, 2023

Raparation of the Causeway ...

ស្ពានហាលគោបុរៈទី២ស្ថិតន ...

Thursday, October 26, 2023