3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កម្មសិក្សារបស់និស្សិតបុរាណវិទ្យានៃសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Saturday, May 14, 2022

នៅថ្ងៃសៅរ៍១៤កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ រួមជាមួយមន្ត្រីបច្ចេកទេស បានទទួលនិស្សិតបុរាណវិទ្យាជំនាន់ទី៣១ និង៣២ សរុបចំនួន១៣នាក់មកពីសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនៃរមណីយដ្ឋានប្រាសាទកោះកេររយៈពេលមួយថ្ងៃ។ លោក ភិន ភក្តី បានដឹកនាំនិស្សិតទាំង១៣នាក់ទស្សនាប្រាសាទប្រាំ ប្រាសាទនាងខ្មៅ ប្រាសាទខ្នារ ប្រាសាទដំរី ប្រាសាទបន្ទាយពីរជាន់ ប្រាសាទស្រឡៅ ប្រាសាទបល្ល័ងខាងជើង ប្រាសាទធំ រាជវាំងបុរាណឬអណ្តូងព្រេង និងប្រាសាទចិន ក្នុងគោលបំណងចែករំលែកនូវចំណេះដឹងនៃការរៀបចំក្រុង ការវិវត្តនៃសំណង់ស្ថាបត្យកម្ម ជំនឿសាសនា និងការរៀបចំប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានតម្លៃជាសាកលក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ បន្ថែមពីនោះ លោកបានណែនាំ និងបណ្តុះគំនិតប្អូនៗ ឲ្យចាប់អារម្មណ៍លើការងារស្រាវជ្រាវក្នុងរមណីយដ្ឋាននេះឲ្យបានកាន់តែច្រើននាពេលអនាគត។

អត្ថបទ៖ ភិន ភក្តី

Saturday, May 14, 2022