3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-ព្រះវិហារ បានបន្ដចុះត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទកោះកេរ

Monday, September 19, 2022

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុកការងារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អមដោយប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ បានទទួលស្វាគមន៍ក្រុមអ្នកជំនាញការអន្តរជាតិ Adhoc អញ្ជើញចុះត្រួតពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ សម្រាប់យកទៅពិភាក្សាលម្អិតក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៧នៃអាជ្ញាធរជាតិព្រះវិហារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ ការងារដែលក្រុមអ្នកជំនាញការអន្តរជាតិបានចុះពិនិត្យ និងពិភាក្សារួមមាន៖

-ពិនិត្យ និងពិភាក្សាលេីគម្រោងអភិរក្សប្រាង្គឥដ្ឋនៅទិសអាគ្នេយ៍ ទិសឦសានក្នុងបរិវេណប្រាសាទក្រចាប់ និងគម្រោងជួសជុលបល័្លង្កតម្កល់បដិមាដែលទើបកំណាយបាន

-ពិនិត្យ និងពិភាក្សាលើទីតាំងតម្កល់បដិមាព្រះឥសូររាំ​

-ពិនិត្យ និងពិភាក្សាលើគម្រោងសាងសង់ឃ្លាំងដាក់វត្ថុសិល្បៈ

<>p-ពិនិត្យ និងពិភាក្សាលើទីតាំងរៀបចំធ្វើផ្លូវវង់ទស្សនាថ្មី

-ចុះពិនិត្យពិភាក្សាទីតាំងរៀបចំចំណតឡានថ្មីនៅខាងជើងប្រាសាទធំ។

អត្ថបទ និងរូបភាព ៖ ថាច់ ផានិត

Monday, September 19, 2022